Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តារាស្រីល្បីរបស់ប៉ុស្តិ៍ លេខ៣ថៃ បានចំណាយពេលច្រើនកំសាន្តនៅក្នុងខេត្តសៀមរាប

Media LNN | Sep 05, 2022
តារាស្រីល្បីរបស់ប៉ុស្តិ៍ លេខ៣ថៃ បានចំណាយពេលច្រើនកំសាន្តនៅក្នុងខេត្តសៀមរាប
Clinic narith

វាមិនមែនជារឿងកម្រទេដែលមានតារាបរទេសល្បីៗជាច្រើនមកលេងទឹកដីអង្គររបស់កម្ពុជា។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់តារាស្រីកូនកាត់ថៃ-ន័រវ៉េម្នាក់នេះ នាងបានផុស្តិ៍រូបស្អាតៗជាបន្តបន្ទាប់ ច្រើនថ្ងៃជាប់គ្នា និងជាមួយសារខ្លីៗតែន័យល្អៗលើ IG របស់នាង។ តារាស្រីប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃម្នាក់នេះ គឺ ភីរ៉ានី ខុងថៃ ឬហៅកាត់ថា ម៉េតភីរ៉ានី បានផុស្ត៍រូបស្អាតៗជាច្រើនសន្លឺក ដូចជារូបនៅក្នុងបរិវេណសណ្ឋាគារ អាម៉ាន់ហ្សារ៉ា, ក្នុងប្រាសាទអង្គរវត្ត និងនៅបឹងទន្លេសាប ជាដើម...។ អាចថានាងមិនមែនមកតែដើរកម្សាន្តមួយមុខនោះទេ ប្រហែលនាងមកជាមួយការងាររបស់នាងដែរ។ បើទោះជាកេរ្ត៍ឈ្មោះរបស់ ម៉េត ភីរ៉ានី មួយរយៈចុងក្រោយមិនសូវជាល្អប៉ុន្មានដោយសារតែរឿងផ្ទាល់ខ្លួនរបស់នាង តែការសម្តែងរបស់នាងនៅតែធ្វើបានល្អ ហើយសម្រស់របស់តារាវ័យ៣៣ឆ្នាំម្នាក់នេះនៅតែស្រស់ស្អាត។

តោះ! ទៅមើលរូបស្អាតៗ និងឃ្លាខ្លីៗរបស់ ម៉េត​ ភីរ៉ានី៖

នៅបរិវេណសួនច្បារក្នុងសណ្ឋាគារអាម៉ាន់ហ្សារ៉ា

“ថាធ្វើសរសៃបែបថៃទៅល្អ នេះធ្វើសរសៃដោយប្រេងរូបមន្តsignature​របស់អាម៉ាន់ហ្សារ៉ាអង្គរ (@amasara_angkor​) នេះរួចហើយធ្វើឲ្យជាប់ចិត្តជាមួយការធ្វើសរសៃបែបខ្មែរហើយចា៎ ស្រួលខ្លួនណាស់ ស្រាកស្រាន្ត...”

photo_2022-09-05_10-27-45

photo_2022-09-05_10-27-49photo_2022-09-05_10-27-47 (2)photo_2022-09-05_10-27-48 (2)

ប្រាសាទអង្គរវត្ត

ក្នុងសម្លៀកបំពាក់បែបសុភាព និងពោលពាក្យស្រលាញ់សៀមរាប ជាមួយនឹងការ ដាក់ទីតាំងយ៉ាងពេញថា អង្គរវត្ត អង្គរធំ, សៀមរាម, កម្ពុជា (ការមានអក្សរខុសតិចទៀតដោយអចេតនា ឬ អាចដោយសារអ្នកcheck in មុនៗ)

photo_2022-09-05_10-27-49 (2)

photo_2022-09-05_10-44-24

នៅលើបឹងទន្លេសាប

“ថតជាមួយចៅហ្វាយស្រី ....នៅលើទូករបស់សណ្ឋាគារ អាម៉ាន់ហ្សារ៉ាអង្គរ (@amasara_angkor​) នៅបឹងទន្លេសាប ទស្សនាជីវភាពរស់នៅរបស់អ្នកភូមិនេសាទ ប្រើជីវិតលើទឹកយ៉ាងពិតប្រាកដ(គ្រប់យ៉ាង) មានទាំងសាលារៀន, ហាងកាត់សក់...”

photo_2022-09-05_10-27-45 (3)Screen Shot 2022-09-05 at 11.18.15 AMScreen Shot 2022-09-05 at 11.20.11 AMphoto_2022-09-05_10-27-46 (3)

ហើយរូបចុងក្រោយគឺយើងឃើញមានវត្តមានតារាស្រីល្បីម្នាក់ទៀត​ដែលនៅក្នុងក្រុមហ្វើរប៊ីដែលមានសមាជិក៤នាក់របស់នាងដែរគឺអ្នកម៉ាក់វ័យក្មេង មីវ នីដ្ឋា ជាមួយនឹង រូបផ្សេងៗទៀត នៅលើ IG របស់ មីវ នីដ្ឋា...

 

photo_2022-09-05_10-32-49photo_2022-09-05_10-32-50 (2)photo_2022-09-05_10-32-50 (3)

 

ដោយ៖ សូរីយ៉ាភ័ណ្ឌ