Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋាភិបាលកូរ៉េខាងត្បូង ប្រកាសពីគ្រោះអាសន្នកម្រិតធ្ងន់ដែលកំពុងគម្រាកំហែងដោយ ព្យុះទីហ្វុង

Admin Alynana | Sep 05, 2022
រដ្ឋាភិបាលកូរ៉េខាងត្បូង ប្រកាសពីគ្រោះអាសន្នកម្រិតធ្ងន់ដែលកំពុងគម្រាកំហែងដោយ ព្យុះទីហ្វុង
Clinic narith

ស៊េអ៊ូល៖ ព្យុះទីហ្វុងឈ្មោះថា ហ៊ីនណាមណូ បានមកជិតប្រទេសកូរ៉េខាងត្បូងនៅថ្ងៃច័ន្ទ ទី ០៥ ខែកញ្ញានេះ ហេតុការណ៍នេះបានបង្ខំឲ្យជើងហោះហើរជាច្រើនត្រូវលុបចោល។ ការប្រកបអាជីវកម្ម, កិច្ចការទូទៅ និងសាលារៀនជាច្រើនត្រូវផ្អាក និងពន្យាពេល ដោយខាងរដ្ឋាភិបាលបានប្រកាសពីគ្រោះអាសន្នកម្រិតធ្ងន់។

ភ្លៀង និង ខ្យល់ដ៏ខ្លាំងកំពុងបោកបក់នៅភាគខាងត្បូងនៃប្រទេសនេះ ដោយខ្យល់ព្យុះទីហ្វុងដែលមានល្បឿន ២៤គ.ម/ម៉ោង។ មានការប្រមើលមើលថា នឹងអាចមានការបាក់ដីនៅភាគនីរតីនៅកំពង់ផែទីក្រុងប៊ូសាននៅថ្ងៃអង្គារស្អែកនេះ បន្ទាប់ពីទឹកនឹងហូរច្រោះដីកោះជេជូ នៅល្ងាចថ្ងៃច័ន្ទ។87adcc37e1f24c6af7cfa3648aec5bdeយោងតាម ការព្យាករណ៍អាកាសធាតុរបស់ រដ្ឋបាលឧតុនិយមកូរ៉េ បានឲ្យដឹងថា ព្យុះ ហ៊ីនណាមណូ នេះនឹងតម្រង់ឆ្ពោះទៅបន្ត​ភាគឥសានទីក្រុង សាប៉ូរ៉ូ នៃប្រទេសជប៉ុន។

សេចក្តីប្រកាសអាសន្នត្រូវបានប្រកាសចេញនៅគ្រប់ទីក្រុងនៃភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង។ មិនទាន់មានសេចក្តីរាយការណ៍បន្ថែមពីខូចខាតនានាឲ្យបានច្បាស់លាស់នៅឡើយនោះទេ។ តែសម្រាប់ព័ត៌មានបឋមបានឲ្យដឹងថា មនុស្សជាង១០០នាក់ត្រូវបានជម្លៀស និងរចនាសម្ព័ន្ធយ៉ាងហោច១១កន្លែងត្រូវបានខូចខាតដោយទឹកជំនន់។

នៅថ្ងៃច័ន្ទនេះ ក្រុមហ៊ុនអាកាសចរណ៍ កូរ៉េ និង អាស៊ានណា ជាច្រើនបានលុបចោលជើងហោះហើររបស់ខ្លួនទៅកាន់កោះ ជេជូ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍តូចៗដូចជា អ៊ែរស៊េអ៊ូល និង ជីន អ៊ែរ ក៏បានលុបចោលជើងហោះហើរមួយចំនួនរបស់គេដែរ។