Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អាជ្ញាធរថៃ ចេញការព្រមានអំពីគ្រោះទឹកជំនន់នៅទូទាំងប្រទេស

Media LNN | Sep 13, 2022
អាជ្ញាធរថៃ ចេញការព្រមានអំពីគ្រោះទឹកជំនន់នៅទូទាំងប្រទេស
Clinic narith

មជ្ឈមណ្ឌលបញ្ជាការទឹកជាតិរបស់ប្រទេសថៃបានចេញសេចក្តីណែនាំដល់ប្រជាជនក្នុងខេត្តចំនួន៥៦ ដែលរួមទាំងទីក្រុងបាងកក និងតំបន់ជាយក្រុងរបស់ខ្លួនផង ឱ្យមានការប្រុងប្រយ័ត្នចំពោះទឹកទន្លេដែលហៀរចេញដោយសារតែភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ២៤ម៉ោងមុន។

ជាមួយគ្នានេះដែរ នាយកដ្ឋានធារាសាស្ត្របានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយការជន់លិចនៅក្នុងខេត្តប៉ាធុមថានីដែលនៅជាប់ទីក្រុងបាងកក ដោយការបង្ហូរទឹកពីប្រឡាយរ៉ាងស៊ីតប្រាយូនសាក់ចូលទៅក្នុងទន្លេចៅប្រាយ៉ា និងតាមរយៈបណ្តាញប្រឡាយចូលទៅក្នុងទន្លេបាងប៉ាកងនៅភាគខាងកើតខេត្តឆាក់ឆឹងសៅ និងចុងក្រោយហូរចូលទៅក្នុងឈូងសមុទ្រថៃ។

តំបន់មួយចំនួនក្នុងខេត្តប៉ាធុមថានី ជាពិសេសតំបន់រ៉ាងស៊ីតត្រូវបានជន់លិចចាប់តាំងពីថ្ងៃទី៧ ខែកញ្ញាមក។ កម្រិតទឹកក្នុងប្រឡាយរ៉ាងស៊ីតប្រាយូនសាក់នៅតែមានកម្រិតខ្ពស់ ដែលធ្វើឱ្យពិបាកក្នុងការបង្ហូរទឹកបន្ថែមទៀតលើសចូលទៅក្នុងប្រឡាយនោះ៕

ប្រភព៖ ក្រសួងព័ត៌មាន