Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងធនធានទឹកអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ខណៈទឹកអាងទន្លេមេគង្គនឹងហក់ឡើងប៉ុន្មានថ្ងៃខាងមុខ

Admin Alynana | Sep 29, 2022
ក្រសួងធនធានទឹកអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ខណៈទឹកអាងទន្លេមេគង្គនឹងហក់ឡើងប៉ុន្មានថ្ងៃខាងមុខ
Clinic narith

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ខណៈកម្ពុជាអាចប្រឈមនឹងគ្រោះទឹកជំនន់ដោយសារទឹកទន្លេមេគង្គនឹងមានការហក់ឡើងក្នុងរយៈពេល៣-៥ថ្ងៃខាងមុខនេះ។

សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ស្ដីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គឱ្យដឹងថា កម្ពុជានឹងប្រឈមគ្រោះទឹកជំនន់នៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈស្ថានភាពអាកាសធាតុកំពុងមានការប្រែប្រួល ដែលកើតឡើងដោយសារឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ បានធ្វើឱ្យមានភ្លៀងធ្លាក់ច្រើនមកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា។

ជាមួយគ្នានេះ ក្រសួងឱ្យដឹងបន្ថែមថា ស្ថានភាពបែបនេះនឹងធ្វើឱ្យ ទឹកទន្លេមេគង្គមានការហក់ឡើងក្នុងរយៈពេលពី ៣ ទៅ ៥ថ្ងៃខាងមុខនេះ។ ដោយក្រសួងថា កម្ពស់ទឹកអាចនឹងមានការហក់ឡើង ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា ដូចជា ខេត្តស្ទឹងត្រែងទឹកអាចនឹងឡើងដល់កម្ពស់ ១០០០ម៉ែត្រ ខេត្តក្រចេះ ឡើងដល់កម្ពស់ ២១០០ម៉ែត្រ និងខេត្តកំពង់ចាម អាចនឹងឡើងដល់កម្ពស់ ១៤៣០ម៉ែត្រ។

រីឯនៅស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខទឹកអាចនឹងឡើងដល់កម្ពស់ ៩៤០ ម៉ែត្រ។

សេចក្ដីជូនដំណឺងដដែល ឱ្យដឹងថា ទឹកទន្លេដែលហក់ឡើងពេលនេះ គឺនៅមិនទាន់ឡើងដល់កម្រិតឱ្យមានការប្រុងប្រយ័ត្ននៅឡើយទេ។ ប៉ុន្តែទឹកអាចនឹងហូរចូលលិចតំបន់ទំនាបមួយចំនួនអមតាមដងទន្លេ និងបន្តហូរចូលតាមបណ្ដាព្រែកបន្ថែមទៀត។

គួរបញ្ជាក់ថា តំបន់ភាគឥសាន អាចប្រឈមនឹងគ្រោះទឹកជំនន់ដោយសារទឹកទន្លេសេកុងកំពុងហក់ឡើងខ្លាំង៕