Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ស្ថាប័នសេដ្ឋកិច្ចធំៗ៤ បានព្យាករថា សេដ្ឋកិច្ចអាល្លឺម៉ង់នឹងដាំក្បាលចុះដល់ទៅ -០,៤% ដោយសារតែវិបត្តិថាមពល

Admin Alynana | Oct 01, 2022
ស្ថាប័នសេដ្ឋកិច្ចធំៗ៤ បានព្យាករថា សេដ្ឋកិច្ចអាល្លឺម៉ង់នឹងដាំក្បាលចុះដល់ទៅ -០,៤% ដោយសារតែវិបត្តិថាមពល
Clinic narith

ស្ថាប័នសេដ្ឋកិច្ចឈានមុខគេចំនួន៤របស់អាល្លឺម៉ង់ បានបន្ថយព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ ដែលជាសេដ្ឋកិច្ចធំជាងគេបំផុតនៅទ្វីបអឺរ៉ុប ពោលគឺនៅឆ្នាំ២០២២នេះ ស្ថាប័នទាំងនេះ ព្យាករថា សេដ្ឋកិច្ចអាល្លឺម៉ង់ នឹងមានកំណើនត្រឹមតែ១,៤% ប៉ុណ្ណោះ ខណៈការព្យាករពីមុនថានឹងមានដល់ ២,៧%។ មិនតែប៉ុណ្ណោះ នៅឆ្នាំ២០២៣ ស្ថាប័នសេដ្ឋកិច្ចទាំង៤នេះ ក៏បានព្យាករថា សេដ្ឋកិច្ចអាល្លឺម៉ង់នឹងដាំក្បាលចុះដល់ទៅ -០,៤% ដោយសារតែមើលឃើញពីផលប៉ះពាល់កាន់តែធំ ដែលបង្កឡើងពីវិបត្តិថាមពល។

ស្ថាប័នសេដ្ឋកិច្ចធំៗចំនួន​៤ របស់អាល្លឺម៉ង់ រួមមាន Munich-based Ifo, Keil Institute For the World Economy, Halle Institute for Economic Research និង ស្ថាប័ន Leibniz Institute for Economic Research បានអះអាងថា វិបត្តិ​ដែលបង្កឡើងក្នុងទីផ្សារ​ឧស្ម័ន កំពុង​មានស្ថានភាពប៉ះពាល់ធ្ងន់ធ្ងរ ទៅលើសេដ្ឋកិច្ច​អាល្លឺម៉ង់។ ក្នុងនោះ ការកើនឡើង​តម្លៃឧស្ម័នខ្លាំងនៃតម្លៃឧស្ម័ន កំពុង​ធ្វើឲ្យ​តម្លៃ​ថាមពល​មានការកើនឡើងជាបន្ដបន្ទាប់ ហើយវាបាន​នាំឲ្យមានការកាត់បន្ថយ​ការបញ្ជាទិញ​ថាមពល​យ៉ាងច្រើន។
german-speaking-countries-scaled

នៅក្រោមសេណារីយ៉ូ​​ហានិភ័យ​ នៃអាកាសធាតុត្រជាក់ខ្លាំង​នៅរដូររងា, ការខ្វះខាត​ឧស្ម័ន​ប្រើប្រាស់ និងការ​ខ្វះខាតការរក្សាទុក​ថាមពល​​ប្រើប្រាស់ផងនោះ នឹងធ្វើឲ្យ​ផលិតផលក្នុងស្រុកសរុប​របស់​ប្រទេសអាល្លឺម៉ង់ ដែលជា​​សេដ្ឋកិច្ច​ធំជាងគេបំផុត​នៅអឺរ៉ុប នឹងធ្លាក់ចុះជិត​ ៨% ហើយ​នៅឆ្នាំ២០២៤ នឹងធ្លាក់ចុះ ៤,២%។ នេះបើតាម​ការព្យាករ​ដោយស្ថាប័ន​សេដ្ឋកិច្ចធំៗ​ទាំង៤ របស់អាល្លឺម៉ង់។

មែនទែនទៅ មិនមែន​មានតែអាល្លឺម៉ង់មួយទេ ដែលប្រឈមមុខនឹងការដាំក្បាលចុះនៃសេដ្ឋកិច្ច ទ្វីបអឺរ៉ុបទាំងមូល​ក៏កំពុង​ប្រឈមមុខ​ដូចគ្នាដែរ។ បើតាម​ប្រធានធនាគារពិភពលោក លោក ដេវីដ ម៉ាល់ផាស បានព្រមាននាពេលថ្មីៗនេះថា ទ្វីបអឺរ៉ុបទាំងមូល ទំនងជាអាចនឹងប្រឈម​នឹងការធ្លាក់ចុះទៅក្នុងវិបត្តិសេដ្ឋកិច្ចនាពេលដ៏ខ្លីខាងមុខនេះ ហើយពិភពលោក​ជារួម ក៏អាចប្រឈមនឹង​ការជាប់គាំង​សេដ្ឋកិច្ច​នៅក្នុងរយៈពេលយូរផងដែរ។ បញ្ហាទាំងនេះ ត្រូវបាន​លោក ម៉ាល់ផាស អះអាងថា វាបណ្ដាលមកពីបញ្ហាវិបត្តិថាមពល និងអតិផរណាកើនឡើង​ ដែលជំរុញឲ្យធនាគារកណ្ដាលប្រទេស​ជឿនលឿនជាច្រើន​បង្កើន​អត្រាការប្រាក់ខ្ពស់ទៅៗ ដើម្បីទប់នឹងអតិផរណា៕