Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋ​ចំនួន​ ៣ ​របស់​អូស្ត្រាលី​ត្រូវ​បាន​បញ្ជា​ឲ្យ​ជម្លៀស ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ឲ្យ​មាន​​ទឹកជំនន់​ធ្ងន់ធ្ងរ​

Admin Alynana | Oct 14, 2022
រដ្ឋ​ចំនួន​ ៣ ​របស់​អូស្ត្រាលី​ត្រូវ​បាន​បញ្ជា​ឲ្យ​ជម្លៀស ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ឲ្យ​មាន​​ទឹកជំនន់​ធ្ងន់ធ្ងរ​
Clinic narith

(អូស្ត្រាលី)​៖ សហគមន៍​ជាច្រើន​នៅ​ក្នុង​រដ្ឋ​ចំនួន​ ៣ ​របស់​អូស្ត្រាលី​ត្រូវ​បាន​បញ្ជា​ឲ្យ​ជម្លៀស ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​បង្ក​ឲ្យ​មាន​ទឹកជំនន់​ធ្ងន់ធ្ងរ​។ ​ផ្នែក​មួយ​ចំនួន​របស់​ប្រទេស​នេះ​បាន​ទទួល​ទឹកភ្លៀង​ច្រើន​ជាង​កម្រិត​មធ្យម ​៣​ដង​នៅ​ខែ​តុលា​នេះ​ក្នុង​រយៈពេល​ត្រឹមតែ​ ២៤​ម៉ោង​ប៉ុណ្ណោះ​។

​លំនៅឋាន​យ៉ាងហោចណាស់​ ៥០០​ខ្នង​ត្រូវ​បាន​ទឹក​ជន់​លិច មនុស្ស​ម្នាក់​ស្លាប់ និង​ម្នាក់​បាត់​ខ្លួន ខណៈ​គ្រោះ​មហន្តរាយ​នេះ​នៅតែ​បន្ត​។​ ​ការ​ជន់​លិច​ដ៏​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ប្រទេស​អូស្ត្រាលី ដែល​បាន​បង្កឡើង​ដោយ​បាតុភូត​អាកាសធាតុ​ឡានីញ៉ា (La Niña) បាន​សម្លាប់​មនុស្ស​ជាង ​២០​នាក់​នៅ​ឆ្នាំនេះ​។ Victoria ដែល​ជា​រដ្ឋ​មាន​ប្រជាជន​ច្រើន​បំផុត​ទី​២ ​របស់​ប្រទេស​អូស្ត្រាលីត្រូវ​បាន​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​នៅ​សប្ដាហ៍​នេះ​។​

សហគមន៍​មួយ​ចំនួន​ត្រូវ​បាន​បញ្ជា​ឲ្យ​ជម្លៀស រួម​ទាំង​មួយ​ចំនួន​ក្នុង​ទីក្រុង​Melbourne​។ ​ទឹកជំនន់​បាន​ជន់​លិច​ពាសពេញ​ផ្លូវ បាន​បង្ខំ​ឲ្យ​បិទ​សាលារៀន និង​កាត់ផ្ដាច់​ចរន្តអគ្គិសនី​នៅ​តាម​លំនៅឋាន​ និង​ហាង​អាជីវកម្ម​ប្រមាណ ៣​,០០០ខ្នង និង​ហាង​៕