Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចាប់ពីស្អែកទៅតំបន់ ៣នៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់កន្ត្រាក់ រយៈពេល១សប្តាហ៍

Admin Alynana | Oct 18, 2022
ចាប់ពីស្អែកទៅតំបន់ ៣នៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់កន្ត្រាក់ រយៈពេល១សប្តាហ៍
Clinic narith

យោងតាមសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែ តុលា ឆ្នាំ​​២០២២ បានឱ្យដឹងថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ជាចំណែកព្យុះដែលមានឈ្មោះ នេសា(NESAT)  រយៈពេលមួយសប្ដាហ៍ពេញ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ​២០២២ ។

 

តាមការបញ្ជាក់ពីក្រសួង ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់សំខាន់ ៣ របស់កម្ពុជា នឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅច្រើន លាយឡំជាមួយផ្គរ រន្ទះ ខ្យល់កន្រ្ដាក់ផងដែរ ដែលក្នុងនោះរួមមាន៖

១.តំបន់ទំនាបកណ្ដាលតាមសេចក្តីជូនដំណឹងរបស់ក្រសួងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ស្ទើរតែគ្មានភ្លៀងបើមានតិចតួចតែប៉ុណ្ណោះ។ បន្ទាប់ពីនោះបណ្ដារាជធានី ខេត្ត នៅភាគខាងក្រោមនិងខាងជើងជាប់ប្រទេសវៀតណាម នឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។

២.តំបន់ខ្ពង់រាប

សម្រាប់តំបន់នេះចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលា ស្ទើរតែគ្មានភ្លៀង បើមានតិចតួចតែប៉ុណ្ណោះ។ បន្ទាប់ពីនោះនឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយកផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។

៣.តំបន់មាត់សមុទ្រ

តាមការបញ្ជាក់តំបន់នេះអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រាក់

312184983 426773649634982 3202935747417526345 N