Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឯកឧត្តម សុខ គាង បានអញ្ជើញជាអធិបតីក្នុងការបេីកវគ្គបណ្តុះបណ្តាល ស្តីពីសុវតិ្តភាពចរាចរណ៍ និងបដិសណ្ឋារកិច្ច ជូនអ្នករត់កង់បី

Admin Alynana | Oct 18, 2022
ឯកឧត្តម សុខ គាង បានអញ្ជើញជាអធិបតីក្នុងការបេីកវគ្គបណ្តុះបណ្តាល ស្តីពីសុវតិ្តភាពចរាចរណ៍ និងបដិសណ្ឋារកិច្ច ជូនអ្នករត់កង់បី
Clinic narith

(ខេត្តព្រះសីហនុ)៖ ឯកឧត្តម សុខ គាង រដ្ឋលេខាធិកាក្រសួងបរិស្ថានទទួលបន្ទុកការងារបរិស្ថានខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងការបេីកវគ្គបណ្តុះបណ្តាល ស្តីពីសុវតិ្តភាពចរាចរណ៍ និងបដិសណ្ឋារកិច្ច ជូនអ្នកប្រកបរបររ៉ូម៉កកង់បី ដែលបាន ប្រព្រឹត្តទៅនៅក្រុងព្រះសីហនុ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងរដ្ឋបាលខេត្ត តំណាងមន្ទីរពាក់ព័ន្ឋ និងបងប្អូនជាអ្នកប្រកបរ៉ូម៉កកង់បីជាច្រើនរូប ។

ថ្លែងក្នុងពិធីនោះ  ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ដោយផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងរវាងកត្តាមនុស្ស កត្តាច្បាប់ និងសីលធម៌  ក្នុងន័យជំរុញការពង្រឹងមនិសិការ វិជ្ជាជីវៈ  ភាពជាពលរដ្ឋ  និងការគោរពច្បាប់  ដោយ តម្កល់ស្មារតីលេីកកម្ពស់តម្លៃវប្បធម៌ជាតិ  កិត្យានុភាពជាតិតាមរយៈតួនាទី និងមុខរបរជាអ្នកផ្តល់សេវាកម្មដឹកជញ្ជូនសំដៅរួមគ្នាប្រែក្លាយខេត្ត ព្រះសីហនុឪ្យទៅជាប៉ូល សេដ្ឋកិច្ចដ៏សំខាន់របស់ជាតិជាពិសេសការកសាងខេត្តព្រះសីហនុ ឪ្យទៅជា តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ។ឯកឧត្ដម ចង់ឃើញអ្នកប្រកបមុខរបរកង់បីទាំងអស់ដេីរតួជាពលរដ្ឋល្អ ជាអ្នកផ្តល់សេវាល្អ និងជាឃោសនិកឆ្នេីម ដែលជួយលេីកមុខលេីកមាត់ខេត្តព្រះសីហនុ តាមរយ:ការគោរពច្បាប់ចរាចរណ៍ សីលធម៌វិជ្ជាជីវ: និងការកម្ពស់តម្លៃវប្បធម៌ជាតិ ។

វគ្គបណ្តុះបណ្តាលនេះ ក៏មានការចូលរួមជាវាគ្មិនកិត្តិយសពីតំណាងក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ទីរបរិស្ថានខេត្តព្រះសីហនុ មកចែករំលែកចំណេះដឹង និថការអនុវត្តច្បាប់លើប្រធានបទ ១-ក្រមសីលធម៌នៃការបើកបរ និងច្បាប់ចរាចរណ៍ ២-បដិសណ្ឋារកិច្ចល្អ និង៣-អនាម័យបរិស្ថាន។
photo_2022-10-17_13-43-22photo_2022-10-17_13-43-21photo_2022-10-17_13-43-22 (2)photo_2022-10-17_13-44-06 (2)photo_2022-10-17_13-43-26photo_2022-10-17_13-43-23photo_2022-10-17_13-43-24photo_2022-10-17_13-44-06photo_2022-10-17_13-43-25photo_2022-10-17_13-43-27photo_2022-10-17_13-44-05photo_2022-10-17_13-44-07photo_2022-10-17_13-44-04photo_2022-10-17_19-06-32photo_2022-10-17_19-06-32 (2)photo_2022-10-17_19-06-33photo_2022-10-17_19-06-34