Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោកពូ​ទី​ន ទំនង​និងបោះបង់​កិច្ចប្រជុំ​កំពូល​នានានៅ​ខែវិច្ឆិកា​នេះ ទាំងស្រុង​

Admin Alynana | Nov 04, 2022
លោកពូ​ទី​ន ទំនង​និងបោះបង់​កិច្ចប្រជុំ​កំពូល​នានានៅ​ខែវិច្ឆិកា​នេះ ទាំងស្រុង​
Clinic narith

ក្នុង​ការ​ជួប​សន្ទនា តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី កាលពី​ថ្ងៃពុធ ប្រធានាធិបតី​រុស្ស៊ី​លោក វ៉ា្លឌីមៀរ ពូ​ទីន បាន​អះអាង​ពី​ការ​មិនទាន់​សម្រេចចិត្ត​ចូលរួម​កិច្ចប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស​អភិវឌ្ឍន៍​សេដ្ឋកិច្ច (G20) នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី នៅ​ថ្ងៃទី ១៥ និង ១៦ ខែវិច្ឆិកា នេះ​ទេ ប៉ុន្តែ​លោក​បាន​កោត​សរ​សើរ​ឥណ្ឌូ​នេ​ស៊ី ចំពោះ​អព្យាក្រឹតភាព ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន ហាក់​បញ្ជាក់​ថា លោក​នឹង​មិន​ចូលរួម។

តាមរយៈ​សេចក្តី​ប្រកាស​របស់​វិមាន​ក្រឹម​ឡាំង ដែល​បាន​ចុះផ្សាយ​បន្ត ដោយ​ទីភ្នាក់ងារព័ត៌មាន​រុស្ស៊ី TASS ក្នុង​ជំនួប​សន្ទនា​តាម​ទូរស័ព្ទ ជាមួយ​សម​ភា​គី​ឥណ្ឌូ​នេ​ស៊ី​លោក ចូ​កូ វី​ដូ​ដូ កាលពី​ថ្ងៃពុធ លោក​ពូ​ទីន បាន​អះអាង​ពី​ការ​មិនទាន់​សម្រេចចិត្ត​ចូលរួម​កិច្ចប្រជុំ​កំពូល​ទេ ទោះបី​លោក សរសើរ​តួ​នា​ទី​ឥណ្ឌូ​នេ​ស៊ី ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​នៃ G20 ដែល​មាន​លក្ខណៈ​ស្ថាបនា និង​គ្មាន​នយោបាយ​របស់​ហ្សាការតា។

លោក ពូ​ទីន ក៏បាន​កោត​សរ​សើរ​ឥណ្ឌូ​នេ​ស៊ី ទាក់ទង​នឹង​បញ្ហា​សំ​ខាន់ៗ ដូចជា​កិច្ចប្រឹងប្រែង​ពង្រឹង​សន្តិសុខ​ថាមពល និង​ស្បៀង ធានា​ការ​ផ្លាស់​ប្តូរ​ថាមពល​ប្រកបដោយ​តុល្យភាព និង​ការ​ផ្លាស់​ប្តូរ​ឌីជីថល​នៃ​សេដ្ឋកិច្ច​សកលលោក ក៏​ដូច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការថែទាំ​សុខភាព។

ការ​កោតសរសើរ​របស់​លោក ពូ​ទីន ប្រៀប​ដូចជា​សារ ១ បញ្ជាក់​ពី​ការ​អបអរ​សា​ទរ​ឥណ្ឌូ​នេ​ស៊ី ខណៈ​លោក​នឹង​មិនបាន​ចូលរួម​ប្រជុំ ដោយ​ផ្ទាល់​នោះ​ទេ។

ដោយសារ​សង្គ្រាម នៅ​អ៊ុយក្រែន ដែល​លោក ពូ​ទី​នខ្លួនឯង​ជា​អ្នក​បញ្ឆេះ​ឡើង ហើយ​ត្រូវ​បាន​ថ្កោលទោស​ពី​អន្តរជាតិ ស្ទើរតែ​ពេញ​ពិភពលោក លោក​ពូ​ទីន ទំនង​បោះបង់​កិច្ចប្រជុំ​កំពូល​ជាច្រើន ក្នុង​នោះ​មាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​រុស្ស៊ី កិច្ចប្រជុំ​អាស៊ី​បូព៌ា នៅ​ប្រទេស​កម្ពុជា កិច្ចប្រជុំ G20 នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី និង​កិច្ចប្រជុំ​កំពូល APEC នៅ​ថៃ ដែល​សុទ្ធតែ​ធ្វើឡើង​ក្នុង​ខែវិច្ឆិកា​នេះ។

 

នៅមុន​នេះ លោក ពូ​ទី​នក៏​ធ្លាប់​បោះបង់​មហាសន្និបាត​អង្គការសហប្រជាជាតិ កាលពី​ខែកញ្ញា​កន្លងទៅ​ផង​ដែរ​៕