Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កងទ័ពឥណ្ឌា និងចិន បានប៉ះទង្គិចគ្នាជាថ្មី នៅឯតំបន់ជម្លោះព្រំដែននៃជួរភ្នំហិរម៉ាឡៃ

Admin Alynana | Dec 13, 2022
កងទ័ពឥណ្ឌា និងចិន បានប៉ះទង្គិចគ្នាជាថ្មី នៅឯតំបន់ជម្លោះព្រំដែននៃជួរភ្នំហិរម៉ាឡៃ
Clinic narith

(ញូវដេលី)៖ កងទ័ពឥណ្ឌា និងចិន បានប៉ះទង្គិចគ្នានៅឯតំបន់ជម្លោះព្រំដែននៃជួរភ្នំហិរម៉ាឡៃ កាលពីសប្ដាហ៍មុន ដោយបណ្ដាលឱ្យកងទ័ពទាំងសងខាង ជាច្រើននាក់រងរបួសស្រាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន AFP ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពពីយោធាឥណ្ឌា ដែលបានបញ្ជាក់ទៀតថា ការប៉ះទង្គិចគ្នាបានកើតឡើងកាលពី ថ្ងៃទី៩ ខែធ្នូកន្លងទៅនេះនៅឯតំបន់ តាវ៉ាង (Tawang) រដ្ឋអារូណាចាល់ ប្រាដែស Arunachal Pradesh របស់ឥណ្ឌា ជាប់ព្រំដែនជាមួយចិន និងបន្ទាប់ពី យោធាឥណ្ឌា និងអាមេរិកដឹកនាំការធ្វើសមយុទ្ធយោធានៅក្បែរតំបន់ព្រំដែន។ យោធាឥណ្ឌាដែលបានទទួលស្គាល់ការប៉ះទង្គិចគ្នាជាមួយចិន កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ បានបន្ថែមថា កងទ័ពរបស់ខ្លួនយ៉ាងហោច ៦នាក់បានរងរបួស ប៉ុន្តែខាងភាគីចិនមិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងឥណ្ឌា និងចិន បានស្គាល់ភាពតានតឹង ចាប់តំាងពីផ្ទុះជម្លោះព្រំដែនដ៏ហិង្សាកាលពីខែមិថុនា ឆ្នាំ២០២០ ដែលបានធ្វើឱ្យ កងទ័ពឥណ្ឌា ២០នាក់ស្លាប់ រីឯកងទ័ពចិន ៤នាក់បានស្លាប់៕