Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

គ្រាប់បែកបង្កៃមួយគ្រាប់ដែលប្រឡាក់ដោយនំខេក ត្រូវបានគេប្រទះឃើញបង្កៃ នៅចំណុចក្រុមហ៊ុនណាហ្គាវើល២

Admin Alynana | Dec 15, 2022
គ្រាប់បែកបង្កៃមួយគ្រាប់ដែលប្រឡាក់ដោយនំខេក ត្រូវបានគេប្រទះឃើញបង្កៃ នៅចំណុចក្រុមហ៊ុនណាហ្គាវើល២
Clinic narith

 

 

 

(ភ្នំពេញ)៖ គ្រាប់បែកបង្កៃមួយគ្រាប់ដែលប្រឡាក់ដោយនំខេក ត្រូវបានគេប្រទះឃើញបង្កៃ នៅចំណុចក្រុមហ៊ុនណាហ្គាវើល២ តាមផ្លូវរដ្ឋសភា សង្កាត់ទន្លេបសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកព្រលឹម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ។

បើតាមប្រភពរបស់សមត្ថកិច្ច បានឱ្យដឹងថា គ្រាប់បែកនេះ ត្រូវបានបុគ្គលិកក្រុមហ៊ុនសុិនទ្រី ប្រទះឃើញ នៅក្នុងថង់ពណ៌សមួយ នៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ ហើយបានរាយការណ៍ជូនសន្តិសុខក្រុមហ៊ុននេះ​ ហើយប្តឹងបន្តទៅសមត្ថកិច្ច។

បន្ទាប់ពីប្រទះឃើញនេះ គ្រាប់បែកក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរៀបចំបំផ្ទុះចោលតែម្តង។

យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ព័ត៌មានលម្អិតអំពីគ្រាប់បែកនេះ នៅឡើយទេ ដោយសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត៕