Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

នាវាទេសចរណ៍ បរទេសមួយគ្រឿង ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជិត ១.០០០នាក់ ចូលចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ

Admin Alynana | Feb 22, 2023
នាវាទេសចរណ៍ បរទេសមួយគ្រឿង ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជិត ១.០០០នាក់ ចូលចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ
Clinic narith

 

(ព្រះសីហនុ)៖ នាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានប្រាប់ថា នាវាទេសចរណ៍ បរទេសមួយគ្រឿង ឈ្មោះ Nautica សញ្ជាតិ MARSHALL ISLAND ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជិត ១.០០០នាក់ ចេញដំណើរមកពីប្រទេសថៃ បានចូលចត​នៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ (ផែចាស់) ដោយសុវត្ថិភាព ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល១ថ្ងៃ។

លោកបន្តថា នាវានេះ មានប្រវែងបណ្តោយជាង១៨០ម៉ែត្រ ប្រវែងទទឹងជាង ៣០ម៉ែ្រត ជំរៅជាង ៦ម៉ែត្រ ផ្ទុកមនុស្សចម្រុះជាតិសាសន៍សរុបចំនួន ៩៤២នាក់ ដែលមាននាវិកសរុបចំនួន ៤០៧នាក់ ស្រី៦៩នាក់ (៣៦សញ្ជាតិ ) និងមានភ្ញៀវទេសចរសរុបចំនួន ៥៣៥នាក់ ស្រី២៨៨នាក់ (២៤សញ្ជាតិ ) សញ្ជាតិដែលមានភ្ញៀវច្រើនជាងគេគឺសហរដ្ឋអាមេរិក ។ នាវានេះ នឹងចាកចេញទៅវិញនៅល្ងាចថ្ងៃដដែលបន្តដំណើរឆ្ពោះទៅប្រទេសវៀតណាម ៕