Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រ

Admin Alynana | Mar 01, 2023
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រ
Clinic narith

 

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សាចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ជិត ៥ពាន់នាក់។ ពិធីនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍​អន្តរ​ជាតិ​កោះពេជ្រ។

ឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ១ម៉ោង២០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖

* ជាកិច្ចចាប់ផ្តើមនៃការសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន រំលឹកថា នៅសល់តែ ៦៥ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។

* សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ដើមឆ្នាំ២០២៣នេះ សម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជាបន្តបន្ទាប់។ នេះជាការបង្ហាញឱ្យឃើញពីវឌ្ឍនភាពនៃការអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធ្លាប់បានរំលឹកដល់មិត្តភក្តិបរទេសកុំឱ្យសាងកំហុសលើកទី៣នៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលសម្តេចរំលឹកបរទេសនោះ គឺក្នុងនាមប្រទេសប្រជាធិបតេយ្យ តែគាំទ្រការធ្វើរដ្ឋប្រហារខុសច្បាប់។

* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីកំហុសទី២របស់ពួកគេ គឺជាប្រទេសប្រជាធិបតេយ្យ ប៉ុន្តែធ្វើមិនដឹងមិនឮអំពីរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយទទួលស្គាល់របបនោះថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បន្ទាប់ពីសម្តេចរំលឹកបែបនេះ ក៏មានថ្នាក់ដឹកនាំប្រទេសមួយចំនួនសម្តែងការសោកស្តាយ និងចាត់ទុកនោះជាកំហុសដ៏ធំរបស់ពួកគេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានការជោគជ័យណាមួយ មិនកើតចេញពីការលំបាកនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជោគជ័យដែលកើតចេញពីការលំបាក គឺជាជោគជ័យមានតម្លៃបំផុត។

* សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើនរណាហ៊ាននិយាយថា បើគ្មានថ្ងៃរំដោះ៧មករា ខ្លួនក៏អាចរួចជីវិតពីរបបប្រល័យពូជសាសន៍ ប៉ុលពត។

* សម្តេចតេជោ ហ៊ុន សែន អរគុណធនាគារអភិវឌ្ឍន៍សម្រាប់ការផ្តល់ថវិកា សម្រាប់សាងសង់អគារសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណាយថវិកាវិនិយោគលើការអប់រំ ទទួលបានផលមកវិញធំណាស់សម្រាប់ជាតិ។

* សម្តេចតេជោ ហ៊ុន សែន សម្តែងការអបអរសាទរចំពោះនិស្សិតទាំងអស់ ដែលបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសិក្សាជាភាពចាំបាច់ ដែលមនុស្សគ្រប់រូបត្រូវធ្វើ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាចម៍គោ មិនអាចបង្កើតឥន្ទ្រីបាននោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសមួយចំនួនអាចនឹងប្រកាសថា ជំងឺកូវីដ១៩ ជាជំងឺផ្តាសាយធម្មតា។ តែកម្ពុជា មិនប្រកាសចាត់ទុកជំងឺនេះ ជាផ្តាសាយធម្មតានោះឡើយ ហើយមិនទម្លាក់ចោលការការពារជំងឺកូវីដ១៩នោះទេ។

* សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យប្រជាពលរដ្ឋចិញ្ចឹមសត្វកម្រជិតផុតពូជ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើយកទោសអ្នកចិញ្ចឹមក្ងោក។ អ្នកមានទោសមុនគេសម្តេចតេជោ បន្ទាប់មកលោក ហ៊ុន ម៉ានិត, លោក ហ៊ុន តូ និងលោកស្រី ហ៊ុន ម៉ាលីស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់បង្វែរប្រជាពលរដ្ឋមកចិញ្ចឹមសត្វកម្រ។ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យពិនិត្យកែច្បាប់ប្តូរពីការរឹតត្បិត ទៅជាការលើកទឹកចិត្តចិញ្ចឹមសត្វក្ងោក។

* សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យពិនិត្យច្បាប់ជ្រើសរើសប្រភេទសត្វកម្រដទៃទៀត អនុញ្ញាតឱ្យប្រជាពលរដ្ឋចិញ្ចឹម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុវត្តន៍ច្បាប់ទាំងឡាយ គួរមានភាពវៃឆ្លាតបន្តិច។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋទៅលេងកម្សាន្តនៅអង្គរសង្ក្រាន។

* សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា អ្នកលេងអុកជាមួយសម្តេច​ស្លាប់អស់​ពីរ​នាក់​ហើយ នៅសល់តែម្នាក់។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកមន្ត្រីថា ត្រូវគិតឱ្យហើយលើបញ្ហាត្រូវឆ្លង មុននឹងហៅទូរស័ព្ទទៅសម្តេច។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់គណបក្សនយោបាយទាំងឡាយ គួរគោរពដល់សកម្មភាពប្រជាធិបតេយ្យ ដល់ក្រុមយុវជនសមាគមន៍ ក្រុមយុវជនបរិស្ថាន ដែលធ្វើសកម្មភាពទាំងឡាយដែលគាំទ្ររាជរដ្ឋាភិបាល។

* ក្រុមយុវជនបរិស្ថាន និងសមាគមន៍ទាំងនោះត្រូវបានរងការប្រមាថពីគណបក្ស និងបុគ្គល នៅពេលពួកគេធ្វើសកម្មភាពគាំទ្ររាជរដ្ឋាភិបាល បន្ទាប់ពីពួកគេចាកចេញឈប់គាំទ្រក្រុមប្រឆាំង៕