Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រយៈពេល ០៥ឆ្នាំ ខេត្តតាកែវសម្រេចបាន រោងចក្រ សហគ្រាសធុនធំមានចំនួន ៨៣កន្លែង បាលផ្ដល់ការងារជាច្រើនកន្លែងសរុបជាង ៥០ ម៉ឺននាក់

Admin Alynana | Mar 03, 2023
រយៈពេល ០៥ឆ្នាំ ខេត្តតាកែវសម្រេចបាន រោងចក្រ សហគ្រាសធុនធំមានចំនួន ៨៣កន្លែង បាលផ្ដល់ការងារជាច្រើនកន្លែងសរុបជាង ៥០ ម៉ឺននាក់
Clinic narith

នៅក្នុងសន្និសីទសារព័ត៌មាន ថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២៣ ស្តីពីភាពជោគជ័យក្នុងរយៈពេល ០៥ឆ្នាំ(២០១៨-២០២៣) រដ្ឋបាលខេត្ត ដោយឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានប្រសាសន៍ថា  ក្នុងរយៈពេល ០៥ឆ្នាំ កន្លងមកនេះ រដ្ឋបាលខេត្តតាកែវ ដោយមានការចូលរួមសហការពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ បានខិតខំអនុវត្តន៍បំពេញការងារលើគ្រប់វិស័យ ដើម្បីឆ្លើយតបនូវគោលដៅអភិវឌ្ឍន៍រយៈពេល ០៥ឆ្នាំ និងកម្មវិធីវិនិយោគ ០៣ឆ្នាំរំកិល ត្រូវបានអនុម័តដោយក្រុមប្រឹក្សាខេត្ត និងចូលរួមអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ឆ្នាំ២០១៨-២០២៣ សម្រេចបានសមិទ្ធផលជាច្រើន ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ។ ខេត្តនៅតែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម បានល្អប្រសើរ។ 

ខេត្តតាកែវ មានក្រុមហ៊ុនវិនិយោគ និងរោងចក្រធំៗនៅក្នុងខេត្តមានដូចជារោងម៉ាស៊ីនកិនស្រូវខ្នាតធំមានចំនួន ០២កន្លែង នៅក្រុងដូនកែវ និងស្រុកត្រាំកក់ រោងចក្រ សហគ្រាសធុនធំមានចំនួន ៨៣កន្លែង ប្រើកម្លាំងពលកម្មសរុបចំនួន ៥៦.៣៧៧នាក់ ស្ត្រី ៤៤.០០២នាក់ រោងចក្រធុនតូច មធ្យម និងសិប្បកម្មកំពុងដំណើរការដែលបានសុំប្រកាសពីក្រសួង និងចុះបញ្ជីនៅមន្ទីរ(មូលដ្ឋាន)មានចំនួន ៥៧៧កន្លែង ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ៧.៦៤៥នាក់ ស្ត្រី ៤.៦៥៣នាក់។ ខេត្តតាកែវ មានស្រុកចំនួន ០៣ ដែលមានសិប្បកម្មប្រពៃណីផលិតហូលផាមួង មានកីតម្បាញចំនួន ១.២៩២កី ដែលអាចផលិតហូល ផាមួង បានជាមធ្យម ៣.៨៧៦ក្បិន។ 

ដោយមានកត្តាអំណោយផលពីធម្មជាតិ អាកាសធាតុ និងប្រព័ន្ធស្រោចស្រពគ្រប់គ្រាន់ ធ្វើឱ្យខេត្តតាកែវជាប់ជាខេត្តជង្រុកស្រូវទី២ នៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តមានប្រព័ន្ធធារាសាស្ត្រកសិកម្មសរុបចំនួន ១៣០ប្រព័ន្ធ ក្នុងនោះមានប្រព័ន្ធធំចំនួន ០៧កន្លែង ប្រព័ន្ធមធ្យមចំនួន ៦៤កន្លែង និងប្រព័ន្ធតូចចំនួន ៥៩កន្លែង ហើយមានសក្តានុពលស្រោចស្រពស្រូវរដូវប្រាំងបានចំនួន ១៣៨.១៨៣ហត និងស្រូវរដូវវស្សាចំនួន ៤៦.៦១៧ហត។ ខេត្ត មានអាងទឹកចំនួន ៩៤កន្លែង មានប្រវែងសរុប ២១៩.៦៨៦ម៉ែត្រ ក្នុងនោះទំនប់ការពារទឹកជំនន់ចំនួន ០១កន្លែង ប្រវែង ២៣.៤០០ម៉ែត្រ ប្រឡាយមេសរុបចំនួន ៩២៧.៤២៨ម៉ែត្រ ប្រឡាយរងប្រវែង ១៤៦.១៣៥ម៉ែត្រ និងស្ថានីយបូមទឹកចំនួន ៣៥កន្លែង ក្នុងនោះអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានចំនួន ០៤កន្លែង រួមមានស្ថានីយទី៧, , ២២ និងស្ថានីយទី២៣ ស្ថិតនៅស្រុកបាទី។

ក្នុងរយៈពេល ៥ឆ្នាំ នេះការងារបង្កបង្កើនផលស្រូវរដូវវស្សា និងស្រូវរដូវប្រាំងសម្រេចបានផ្ទៃដីសរុប  ១.៥៦​៩.២៨៦ ហត បរិមាណផលសរុបចំនួន ៦.១៤៧.២៩៦ តោន  និងបរិមាណស្រូវនៅសល់សម្រាប់ធ្វើការ នាំចេញទៅរាជធានីភ្នំពេញ និងប្រទេសវៀតណាមតាមច្រកព្រំដែនសរុបចំនួន ៤.១៤១.២៣៣តោន។ ផ្ទៃដីដំណាំរួមផ្សំមានចំនួន ៤.០០០ហត  ក្រៅពីនេះមានផ្ទៃដីលំនៅដ្ឋាន  ផ្ទៃដីបឹង  ស្ទឹងប្រឡាយ ដីទំនេរ ដីគម្របព្រៃឈើ និងសំណង់សាធារណៈផ្សេងៗ។

ដោយ សុខ សិទ្ធិការ្យ