Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេចតេជោ ហ៊ុន សែន៖ សង្រ្គាម មិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ

Media LNN | Mar 15, 2023
សម្តេចតេជោ ហ៊ុន សែន៖ សង្រ្គាម មិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ
Clinic narith

    ក្នងពិធីបើកសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកលើកទី៥ ដែលប្រារព្ធនៅសណ្ឋាគារសុខា រ៉េស៊ីដង់ ភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំពោះបញ្ហាសង្រ្គាម កម្ពុជាមានបទពិសោធន៍ជូរចត់គ្រប់គ្រាន់ដែលអាចចងក្រងជាប្រវត្តិសាស្រ្ត ហើយជាការពិតសង្រ្គាម មិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងន័យនេះ មានតែការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការចរចា និងការពិគ្រោះយោបល់តែប៉ុណ្ណោះ ទើបអាចសម្រេចបាននូវសុខសន្តិភាពប្រកបដោយចីរភាព។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់បន្ថែមថា ទន្ទឹមនេះ យើងទាំងអស់គ្នាត្រូវទទួលស្គាល់ថា កត្តាសន្តិភាព ពិតជាមានសារៈសំខាន់លើសអ្វីៗទាំងអស់ពីព្រោះថា សន្តិភាពគឺជាបុរេលក្ខខណ្ឌ និងអាចផ្តល់នូវកាលានុវត្តភាពក្នុងការអភិវឌ្ឍប្រទេសជាតិ៕