Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តម្លៃស៊ុតនៅសហរដ្ឋអាមេរិកធ្លាក់ចុះ ជាលើកដំបូងដោយសារ ការរីកសាយភាយជំងឺផ្តាសាយបក្សី

Admin Alynana | Mar 15, 2023
តម្លៃស៊ុតនៅសហរដ្ឋអាមេរិកធ្លាក់ចុះ ជាលើកដំបូងដោយសារ ការរីកសាយភាយជំងឺផ្តាសាយបក្សី
Clinic narith

តម្លៃស៊ុតបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៥ ខែនៅសហរដ្ឋអាមេរិក ខណៈមានការភ័យខ្លាចហានិភ័យនៃការរីកសាយភាយផ្តាសាយបក្សីនៅក្នុងពិភពលោក។ នេះបើ​តាម​ទិន្នន័យ​របស់​ក្រសួង​ការងារ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារទី ១៤ ខែមីនា ឆ្នាម២០២២៣។

ក្រសួងបាននិយាយថា តម្លៃស៊ុតបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៥ ខែបន្ទាប់ពីឈានដល់កម្រិតខ្ពស់បំផុត ខណៈដែលជំងឺគ្រុនផ្តាសាយបក្សីបានសម្លាប់មេមាន់ជាង ៤៣ លានក្បាលក្នុងឆ្នាំ ២០២២។ យោងតាមទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ចុងក្រោយ (CPI) ដែលចេញផ្សាយដោយការិយាល័យស្ថិតិការងារកាលពីថ្ងៃអង្គារ តម្លៃស៊ុតបានធ្លាក់ចុះ ៦.៧% នៅក្នុងកំណត់ត្រាទុកខែកុម្ភៈកន្លងទៅ។

ការធ្លាក់ចុះតម្លៃនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងគួរឲ្យកត់សម្គាល់ ខណៈជាធម្មតាស៊ុតគឺមិនមានតម្លៃកើនឡើងពីមួយឆ្នាំនៅមួយឆ្នាំ ដោយសារវាជាអាហារមួយក្នុងចំណោមអាហារអាទិភាព។ មុនការធ្លាក់ចុះនេះ តម្លៃស៊ុតបានកើនឡើង ៨.៥% ពីមួយខែទៅមួយខែ និងឡើងខ្ពស់ដល់ទៅ ៧០.១% ក្នុងខែមករាដើមឆ្នាំនេះ៕

ប្រភព៖Bloomberg