Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការនាំចេញប្រេងរុស្ស៊ីធ្លាក់ចុះជិតពាក់កណ្តាលក្នុងខែកុម្ភៈ ព្រោះត្រូវទណ្ឌកម្មលោកខាងលិច

Admin Alynana | Mar 16, 2023
ការនាំចេញប្រេងរុស្ស៊ីធ្លាក់ចុះជិតពាក់កណ្តាលក្នុងខែកុម្ភៈ ព្រោះត្រូវទណ្ឌកម្មលោកខាងលិច
Clinic narith

ទីភ្នាក់ងារថាមពលអន្តរជាតិបាននិយាយកាលពីថ្ងៃពុធថា ប្រាក់ចំណូលពីការនាំចេញប្រេងរបស់រុស្ស៊ីបានធ្លាក់ចុះជិតពាក់កណ្តាលនៅក្នុងខែកុម្ភៈ បើធៀបនឹងឆ្នាំមុន ខណៈដែលមហាអំណាចលោកខាងលិចបានរឹតបន្តឹងទណ្ឌកម្មលើប្រទេសនេះ។

ប្រទេសនេះរកបាន ១១,៦ ពាន់លានដុល្លារពីការនាំចេញប្រេងរបស់ខ្លួនកាលពីខែមុន បន្ទាប់ពីសហភាពអឺរ៉ុបបានដាក់បម្រាមលើផលិតផលប្រេងរបស់រុស្ស៊ី រួមជាមួយនឹងតម្លៃដែលបានព្រមព្រៀងជាមួយក្រុមប្រទេសទាំង៧ ឬហៅកាត់ថា G7 និងអូស្ត្រាលី ដែលនេះគឺធ្លាក់ចុះពី ១៤.៣ ពាន់លានដុល្លារក្នុងខែមករា ហើយធ្លាក់ចុះ ៤២ ភាគរយពី ២០ ពាន់លានដុល្លារកាលពីខែកុម្ភៈឆ្នាំមុន។ ភ្នាក់ងារអាតូមិកអន្តរជាតិ IEA បាននិយាយថា នេះបង្ហាញថារបបទណ្ឌកម្ម G7 មានប្រសិទ្ធភាពក្នុងការមិនដាក់កម្រិតលើការផ្គត់ផ្គង់ប្រេងឆៅ និងផលិតផលសកល ខណៈដែលក្នុងពេលដំណាលគ្នានឹងកាត់បន្ថយសមត្ថភាពរបស់រុស្ស៊ីក្នុងការបង្កើតប្រាក់ចំណូលនាំចេញ

ការនាំចេញប្រេងរបស់រុស្ស៊ីបានធ្លាក់ចុះចំនួន ៥០០,០០០ បារ៉ែលក្នុងមួយថ្ងៃ មកនៅត្រឹម ៧.៥ លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែកុម្ភៈ ជាមួយនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃការនាំចេញទៅកាន់សហភាពអឺរ៉ុប។ IEA បាននិយាយថា ការនាំចេញប្រេងរបស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុបបានធ្លាក់ចុះ ៧៦០០០០លានបារែលក្នុងមួយថ្ងៃ មកនៅត្រឹមតែ ៥៨០០០០លានបារែលក្នុងមួយថ្ងៃ។

ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសបាននិយាយថា ក្នុងរយៈពេលមួយឆ្នាំកន្លងមក ប្រេងរុស្ស៊ីចំនួន ៤.៥ លានបារែលក្នុងមួយថ្ងៃដែលធ្លាប់ទៅកាន់សហភាពអឺរ៉ុប អាមេរិកខាងជើង និងសមាជិកផ្សេងទៀតនៃ OECD ត្រូវបានស្វែងរកអតិថិជនថ្មី ។ IEA បាននិយាយថា ប្រទេសចិន និងឥណ្ឌាបានកាន់កាប់ច្រើនជាង ៧០ ភាគរយនៃការនាំចេញប្រេងឆៅរបស់រុស្ស៊ីកាលពីខែមុន។

តែបើទោះបីជាទីផ្សាត្រូវបង្វែរទៅកាន់ប្រទេសចិន និងឥណ្ឌាក៏ដោយ រុស្ស៊ីនៅតែមិនចំណេញព្រោះការលក់គឺស្ថិតក្នុងការបញ្ចុះតម្លៃ

ប្រភព៖ AFP