Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ទីលានទុកដាក់សំរាម ២០,៨០ហិចតា ក្រុងបាត់ដំបង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីចូលរួមការអភិវឌ្ឍលើវិស័យអនាម័យក្នុងខេត

Media LNN | Mar 20, 2023
ទីលានទុកដាក់សំរាម ២០,៨០ហិចតា ក្រុងបាត់ដំបង សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីចូលរួមការអភិវឌ្ឍលើវិស័យអនាម័យក្នុងខេត
Clinic narith

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ   ទីលានទុកដាក់សំរាមក្នុងក្រុងបាត់ដំបង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB).

គម្រោងនេះស្ថិតនៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ គម្រោងទាំងមូលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំ ២០,៨០ ហិកតា ដែលនឹងគ្រោងឱ្យប្រើប្រាស់នៅដំណាក់កាលដំបូង នៅរណ្ដៅទី១ មានទំហំ ២,៩៤ ហិកតា ហើយមានសមត្ថភាពអាចផ្ទុកសំរាមបាន ៣១៣​ ៧០៣ ម៉ែត្រគូប សម្រាប់រយៈពេល ១០ ឆ្នាំ (២០២២ រហូតដល់ ២០៣២) សម្រាប់ប្រជាជន ក្នុងក្រុងបាត់ដំបង និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។ តាមការរំពឹងទុក ប្រជាជនប្រមាណ ៦០% ដែលត្រូវជា ១២៦.០០០ នាក់ នឹង​ ទទួលបានសេវាកម្មផ្នែកអនាម័យ​បរិស្ថា​ន ពីទីលានចាក់សំរាមមួយនេះ។

ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួមមាន៖ ផ្លូវចូល រណ្តៅកប់សំរាម រណ្តៅប្រព្រឹត្តកម្ម អគារដ្ឋបាល អគារស្នាក់នៅ អគារញែកសំរាម អគារផ្គត់ផ្គង់ អគារទុកដាក់កាកសំណល់គ្រោះថ្នាក់ ប៉ុស្តិ៍យាម រោងជាង ចំណតរថយន្ត កន្លែងលាងរថយន្ត ស្ថានីយថ្លឹងរថយន្ត បណ្តាញអគ្គិសនី របង និងដាំដើមឈើជាដើម ហើយប្រើប្រាស់ថវិកាសាងសង់អស់ចំនួន ៦ ២៨៣ ៧៤៧ ដុល្លារអាមេរិក ក្រោមគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ប្រេីប្រាស់ថវិកាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី។

ការសាងសង់ប្រើប្រាស់ ១២ខែ ម៉ៅការសាងសង់ដោយ ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន RAMBOLL DANMARK A/S សហការជាមួយក្រុមហ៊ុន Oriental Consultant Global Co., Ltd. ក្រុមហ៊ុន SCE និងក្រុមហ៊ុន Tancons (Cambodia) Co., Ltd.

ពិធីទាំងពីនេះធ្វើឡើង ដើម្បីផ្តល់ជូនដល់អាជ្ញាធរខេត្តបាត់ដំបង​ អាចទទួលគ្រប់គ្រង និងប្រតិបត្តិបន្ត ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈ​ ផ្តោតទៅលើ សុខុមាលភាព​ អនសម័យ​ និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង។

ឯកឧត្តមទេសរដ្ឋមន្ត្រី បាន​ជម្រាបជូនអង្គពិធីឲ្យបានជ្រាបពីគម្រោងជាច្រើនទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូន ដែលបាន និងកំពុងអនុវត្ត ក្នុងការចូលរួមលើកកម្ពស់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមុខមាត់ខេត្តបាត់ដំបងទាំងមូល ដែលក្នុងនោះរួមមានដូចជា៖ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ គម្រោងស្ថាបនាផ្លូវជាតិលេខ៥៧ តភ្ជាប់ទៅខេត្តប៉ៃលិន គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ទៅខេត្តកោះកុង គម្រោងស្ថាបនាផ្លូភ្ជាប់ត្រង់ទៅខេត្តសៀមរាប និងគម្រោងទីលានទុកដាក់សំរាមនេះជាដើម។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបង្ហើបឱ្យដឹងថា មានក្រុមហ៊ុនឯកជនមួយ បានទទួលការអនុញ្ញាតឱ្យសិក្សាគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ - បាត់ដំបង -ប៉ោយប៉ែត ផងដែរ៕