Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អ្នកសារព័ត៌មាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានប្រកបដោយតម្លាភាព និងគុណភាពទាក់ទងវិស័យធនាគារ និង ធានារ៉ាប់រ៉ង

Media LNN | Mar 28, 2023
អ្នកសារព័ត៌មាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានប្រកបដោយតម្លាភាព និងគុណភាពទាក់ទងវិស័យធនាគារ និង ធានារ៉ាប់រ៉ង
Clinic narith

លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា ដែលបានថ្លែងថា ការលើកកម្ពស់ការយល់ដឹងផ្នែកបរិយាប​ន្នហិរញ្ញវត្ថុមានសារៈសំខាន់ណាស់ ក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និង បញ្ជ្រាបការយល់ដឹងពីសារៈសំខាន់ក្នុងការប្រើប្រាស់ផ្នែកហិរញ្ញវត្ថុ ព្រមទាំងកិច្ចការអតិថិជន ដោយចេញបទប្បញ្ញត្តិនានាក្នុងការការពារអតិថិជន ក្នុងការប្រើប្រាស់ហិរញ្ញវត្ថុផ្លូវការ។
fn-2023-03-28-14-06-54-2

នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានស្តីពី វិស័យធនាគារ ហិរញ្ញវត្ថុ និង​ធានារ៉ាប់រ៉ងនៅកម្ពុជា កាលពីថ្ងៃទី ២៨ ខែមិនា ឆ្នាំ ២០២៣ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) មានប្រសាសន៍ថា  ការបើកវគ្គបណ្តុះបណ្តាលស្តីពីធនាគារហិរញ្ញវត្ថុ និង​វិស័យធានារ៉ាប់រ៉ង ដល់អ្នកសារព័ត៌មាន និង អង្គការសង្គមស៊ីវិល គឺមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់ចំណេះដឹងមូលដ្ឋានទាក់ទងនឹងវិស័យហិរញ្ញវត្ថុ និង ធានារ៉ាប់រ៉ង ដើម្បីផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព និង ប្រសិទ្ធិភាពខ្ពស់។

កម្មវិធីនេះ គឺប្រព្រឹត្តិឡើងក្នុងគោលបំណងក្នុងការបញ្ជ្រាបការយល់ដឹង និង​កសាងទំនាក់ទំនងជាវិជ្ជមាន ជិតសិទ្ធរវាង និយ័តករ និង អ្នកសារព័ត៌មាន ។
យើងចូលរួមទាំងអស់គ្នា ដើម្បីអោយប្រជាជនទទួលបានព័ត៌មានប្រកបដោយតម្លាភាព និង ច្បាស់លាស់៕
fn-2023-03-28-14-06-54-0fn-2023-03-28-14-06-54-1fn-2023-03-28-14-06-54-3fn-2023-03-28-14-06-54-4fn-2023-03-28-14-06-55-5fn-2023-03-28-14-06-55-6fn-2023-03-28-14-07-04-1fn-2023-03-28-14-07-09-4