Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនកម្ពុជា និងវៀតណាមសំដៅធ្វើឱ្យប្រសើរឡើងជីវភាពរស់នៅរបស់បប្រជាជនទាំងពីរ

Media LNN | Apr 12, 2023
កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនកម្ពុជា និងវៀតណាមសំដៅធ្វើឱ្យប្រសើរឡើងជីវភាពរស់នៅរបស់បប្រជាជនទាំងពីរ
Clinic narith

កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនកម្ពុជា និងវៀតណាមសំដៅធ្វើឱ្យប្រសើរឡើង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរស់់នៅតាមព្រំដែននៃប្រទេសទាំងពីរ

 

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តំណាងរាជរដ្ឋាភិបាល បានដឹកនាំគណៈប្រតិភូ ចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

 

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីគោលបំណងសំខាន់ៗនៃកិច្ចព្រមព្រៀងនេះ រួមមាន៖ ១.- ធ្វើឱ្យប្រសើរឡើង និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរស់់នៅតាមព្រំដែននៃប្រទេសទាំងពីរ ២.- ពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ ៣.- បង្កើតការតភ្ជាប់ការអភិវឌ្ឍយូរអង្វែង មានស្ថិរភាព និងនិរន្តភាព សម្រាប់ប្រជាជននៃប្រទេសទាំងពីរ និង៤.- បង្កើតលក្ខខណ្ឌអនុគ្រោះដល់ពាណិជ្ជករប្រទេសទាំងពីរ។

 

ឯកឧត្តមរដ្ឋមន្ត្រីបានរំពឹងទុកថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងនេះនឹងចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្តក្នុងការបន្តពង្រឹងការតភ្ជាប់ផ្នែកធុរកិច្ច សំដៅលើកកម្ពស់ការចាប់ដៃគូពាណិជ្ជកម្ម ការផ្តល់ឱកាសការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារដែលនឹងជួយជំរុញលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងជីវភាពរបស់ប្រជាជនកម្ពុជាដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម។ ជាពិសេស កិច្ចព្រមព្រៀងនឹងក្លាយជាយន្តការក្នុងការជួយសម្រួលដល់ពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំង២ ឱ្យកាន់តែមានភាពល្អប្រសើរជាងមុន ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាស្ថានភាពវិវត្តន៍ថ្មីៗ។

លោកជំទាវ និន សាផុន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩ នៅវិមានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ដែលបានអនុវត្តភារកិច្ចជំនាញយ៉ាងសកម្មស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដោយទទួលបានលទ្ធផល គួរជាទីមោទនៈ ពិសេសការកសាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា៕