Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

បំណុលសាធារណៈរបស់ប្រទេសអ៊ុយក្រែន អាចឈានដល់ការបំបែកកំណត់ត្រាក្នុងចំនួន ១៧៣ ពាន់លានដុល្លារនៅចុងឆ្នាំ ២០២៣ នេះ

Media LNN | Apr 20, 2023
បំណុលសាធារណៈរបស់ប្រទេសអ៊ុយក្រែន អាចឈានដល់ការបំបែកកំណត់ត្រាក្នុងចំនួន ១៧៣ ពាន់លានដុល្លារនៅចុងឆ្នាំ ២០២៣ នេះ
Clinic narith

អតីតនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Mykola Azarov បាននិយាយកាលពីថ្ងៃពុធថា បំណុលសាធារណៈរបស់ប្រទេសអ៊ុយក្រែន អាចឈានដល់ការបំបែកកំណត់ត្រាក្នុងចំនួន ១៧៣ ពាន់លានដុល្លារនៅចុងឆ្នាំ ២០២៣ នេះ ។

341189534_651478753472490_1577443956046588447_n-13

លោក Azarov បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ជំនួយដែលអ៊ុយក្រែនទទួលបាននាពេលកន្លងមកពីលោកខាងលិច ដែលភាគច្រើនមកពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្ដាប្រទេស ក៏ដូចជាអង្គការនានា គឺជាជំនួយមានសំណង ដូច្នេះរដ្ឋាភិបាលទីក្រុងកៀវនៅតែត្រូវសងដដែល ដោយគ្រាន់តែប្រើពេលសងឆាប់ ឬនៅពេលណាមួយប៉ុណ្ណោះ” ។

កន្លងមកកាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ុយក្រែន លោក Serhiy Marchenko ធ្លាប់បាន​បញ្ជាក់ដែរ​ថា បំណុលសាធារណៈ​របស់​ប្រទេស​មាន​លើស​ពី ១១៦ ពាន់​លាន​ដុល្លារ ដោយសារតែថវិការបស់អ៊ុយក្រែនប្រឈមនឹងឱនភាពប្រហែល ៥ ពាន់លានដុល្លារជារៀងរាល់ខែ បន្ទាប់ពីជម្លោះយោធាចាប់ផ្តើមជាមួយរុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដោយ ២ ភាគ ៣ នៃប្រាក់ទាំងនោះ ត្រូវបានទទួលតាមរយៈកម្ចី និងជំនួយបរទេស ។

យោងតាមធនាគារជាតិនៃអ៊ុយក្រែនបានឲ្យដឹងថា ចំនួនសរុបនៃជំនួយផ្នែកហិរញ្ញវត្ថុ យោធា និងមនុស្សធម៌ផ្លូវការដែលបានប្រកាស និងផ្តល់ដល់អ៊ុយក្រែនក្នុងឆ្នាំ ២០២២ មានចំនួនលើសពី ១២០ ពាន់លានដុល្លារ ។

ចំណែកខ្នងបង្អែកជំនួយដ៏ធំរបស់អ៊ុយក្រែននោះគឺសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយផ្នែកសន្តិសុខ សេដ្ឋកិច្ច និងមនុស្សធម៌ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដល់រដ្ឋាភិបាលទីក្រុងកៀវ ខណៈចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីមក, ទីក្រុងវ៉ាស៊ីនតោន និងដៃគូរបស់ខ្លួនបានបញ្ជូនយន្តហោះដ្រូន រថក្រោះ កាំភ្លើងធំ និងអាវុធផ្សេងៗទៀតជាដើម ៕