Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ពន្ធដារប្រមូលចំណូលអាករលើតម្លៃបន្ថែម លើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក បានប្រមាណជិត ២០,៩១ លានដុល្លារ

Media LNN | Apr 20, 2023
ពន្ធដារប្រមូលចំណូលអាករលើតម្លៃបន្ថែម លើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក បានប្រមាណជិត ២០,៩១ លានដុល្លារ
Clinic narith

អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ នេះ ពន្ធដារប្រមូលចំណូលអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក (E-Commerce) បានចំនួន ៨៤,៦៧ ប៊ីលានរៀល ប្រមាណជា ២០,៩១ លានដុល្លារ។

អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា បើគិតជាមធ្យម ក្នុងឆ្នាំ២០២៣ ចំណូល E-Commerce ប្រចាំខែ គឺប្រមាណជា៧ លានដុល្លារ ក្នុងមួយខែ បើប្រៀបធៀបនឹងឆ្នាំ២០២២ ប្រមាណជា៥លានដុល្លារ ក្នុងមួយខែ។ បើយោងតាមតួលេខ​ចំណូលពន្ធពីE-Commerce នេះ កាលពីឆ្នាំ២០២២ គិតពីខែមេសា ដល់ខែធ្នូ ពន្ធដារ ប្រមូលបានចំនួន ១៧៨,០៦ ប៊ីលានរៀល ប្រមាណជា ៤៣,៩៧ លានដុល្លារ។

image-1076-3

ចំណែកឆ្នាំនេះ ចំពោះតែខែមករា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលអាករលើតម្លៃបន្ថែម បានចំនួន ២៤,៤៣ ប៊ីលានរៀល ប្រមាណជា ៦,០៣ លានដុល្លារ។

 

អនុលោមតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន អគ្គនាយកដ្ឋានពន្ធដារបានអនុវត្ត និងគ្រប់គ្រងការប្រមូលអាករ​លើតម្លៃ​បន្ថែម​ចំពោះប្រតិបត្តិការ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ចំពោះការផ្គត់ផ្គង់ទំនិញ ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬរាល់សកម្មភាព ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលធ្វើឡើង​ដោយទាំងអ្នកជាប់ពន្ធអនិវាសនជន និងអ្នកជាប់ពន្ធនិវាសនជន។

ពន្ធដារ បានគូសបញ្ជាក់ថា អ្នកជាប់ពន្ធអនិវាសនជន មានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (SimplifiedVATRegistration) ហើយគិតមកត្រឹមពេលនេះក្រុមហ៊ុនដែលធ្វើប្រតិបត្តិការ ពាណិជ្ជកម្មតាម​ប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ចំនួន ៦៨ បានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ រួមមាន META, GOOGLE, YOUTUBE, TIK TOK, NETFLIX និងផ្សេងៗទៀត។

ជាក់ស្តែង ស្ថិតក្នុងបដិវត្តឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចឌីជីថលកំពុងមានការរីកលូតលាស់ឥតឈប់ឈរពីមួយឆ្នាំ​ទៅមួយឆ្នាំ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) នឹងបន្តរីកចម្រើន ដែលជួយជំរុញឱ្យចំណូល ពន្ធពី E-Commerce នឹងរក្សានូវចីរភាពកំណើនពីមួយឆ្នាំទៅមួយឆ្នាំ៕