Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការលក់រាយអចលនទ្រព្យនៅម៉ាឡេស៊ីកើនឡើនជាបន្តបន្ទាប់ពោលគឺ ៣,៥ ភាគរយ បើធៀបនឹងតួលេខមូលដ្ឋានដែលទទួលបាននៅឆ្នាំ២០២២

Media LNN | Apr 21, 2023
ការលក់រាយអចលនទ្រព្យនៅម៉ាឡេស៊ីកើនឡើនជាបន្តបន្ទាប់ពោលគឺ ៣,៥ ភាគរយ បើធៀបនឹងតួលេខមូលដ្ឋានដែលទទួលបាននៅឆ្នាំ២០២២
Clinic narith

ក្រុមហ៊ុនបណ្តាក់ទុនអចលនទ្រព្យម៉ាឡេស៊ីមួយ ឈ្មោះ Pavilion Real Estate Investment Trust បានរំពឹងថា ការចំណាយរបស់អ្នកប្រើប្រាស់នៅក្នុងសេវាកម្មនិងពាណិជ្ជកម្មលក់រាយនៅម៉ាឡេស៊ី ទំនងជាមិនប្រែប្រួលខ្លាំងទេ ទោះបីជាមានការព្រួយបារម្ភអំពីកំណើនតម្លៃចំណាយលើជីវភាពក៏ដោយ។

ទិន្នន័យចងក្រងដោយក្រុមហ៊ុននេះបានឲ្យដឹងថា ការលក់រាយនូវអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីបានងើបឡើងវិញដល់កម្រិតឆ្នាំ ២០១៩ ដោយបានកត់ត្រាអត្រាកំណើនវិជ្ជមានរហូតដល់ទៅ ៣៣ ភាគរយ ក្នុងឆ្នាំ ២០២២ កន្លងមក ។
ប្រភពដដែលបានបន្តទៀតថា ផ្អែកតាមសន្ទស្សន៍នៃកំណើន ក្រុមហ៊ុនបានព្យាករថា នៅឆ្នាំ២០២៣ នេះ ឧស្សាហកម្មលក់រាយនៅក្នុងប្រទេសម៉ាឡេស៊ីនឹងបន្តកើនឡើនថែមទៀត ពោលគឺ ៣,៥ ភាគរយ បើធៀបនឹងតួលេខមូលដ្ឋានដែលទទួលបាននៅឆ្នាំ២០២២ ។
ជុំវិញព័ត៌មាននេះ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចម៉ាឡេស៊ី ក៏បានបញ្ជាក់ផងដែរថា អារម្មណ៍របស់អ្នកប្រើប្រាស់ទូទៅនៅក្នុងប្រទេសនៅតែបន្តប្រសើរឡើង ដោយសារតែស្ថានភាព ការងារ និងការរំពឹងទុកនៃប្រាក់ចំណូល មានភាពប្រសើរឡើង។
ប្រភពដដែលបានអះអាងថា ទាំងនេះគឺជាស្ថានភាពរួម ប៉ុន្តែសម្រាប់ស្ថានភាពរបស់ក្រុមហ៊ុនដែលព្យាករ ក៏មានលក្ខណៈវិជ្ជមានផងដែរ ។

 

តួរលេខបានបង្ហាញថា គិតត្រឹមត្រីមាសទីមួយ ដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុនខាងលើ បានកើនឡើងដល់ ៧០,០៥ លានរីងហ្គិត ឬប្រមាណជា ១៥,៧៨ លានដុល្លារ ខណៈដែលក្នុងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ គឺទទួលបានត្រឹមតែជិត ១៥ លានដុល្លារ។ រីឯប្រាក់ចំណូលវិញគឺកើនដល់ចំនួនប្រមាណជាង ៣៥ លានដុល្លារ លើសពីឆ្នាំមុនដែលមានត្រឹមតែជាង ៣០ លានដុល្លារ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុននេះបានអះអាងថា ការកើនឡើងនៃប្រាក់ចំណូលប្រចាំត្រីមាសគឺដោយសារតែការចូលរួមចំណែកខ្ពស់ពីចំណូលពីការជួល ដែលជំរុញដោយការកើនឡើងនៃចំនួនអ្នកជួល ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម និងសកម្មភាពវិនិយោគនៅផ្សារទំនើបលក់រាយនានារបស់ក្រុមហ៊ុន៕