Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចិន គឺជាប្រទេសនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ ពោលគឺស្មើននឹង ៤៨ភាគរយ

Media LNN | Apr 26, 2023
ចិន គឺជាប្រទេសនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ ពោលគឺស្មើននឹង ៤៨ភាគរយ
Clinic narith

 

ចិន គឺជាប្រទេសនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ ពោលគឺស្មើននឹង ៤៨ភាគរយ ខណៈការនាំចេញទៅប្រទេស​ប៉ែកអឺរ៉ុបចំនួន​២២ ស្មើនឹង ៣៦ភាគរយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។

នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជា រកចំណូលបានពីការនាំចេញអង្ករសរុបចំនួន ១២៦លានដុល្លារ និងនាំចេញស្រូវ បានចំនួន ៣៩០លានដុល្លារ។ ដោយក្នុងនោះ ការនាំចេញអង្ករបានចំនួន ១៧៦៥៨១តោន ទៅកាន់៤២ទីផ្សារ​គោលដៅ។ ដោយឡែកបរិមាណស្រូវ ដែលបាននាំចេញបានចំនួន ១,៥៦០,៥១២តោន ទៅកាន់ប្រទេសវៀតណាម។

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជា បានលើកឡើងថា ផែនការសកម្មភាពរបស់សហព័ន្ធស្រូវ អង្ករកម្ពុជា សម្រាប់អាណត្តិទី៤នេះ គឺសំដៅជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ ដោយកំណត់យកគោល​ដៅនាំចេញអង្ករចំនួន ៧៥ម៉ឺនតោន ក្នុងឆ្នាំ២០២៣ និងឈានដល់១លានតោនក្នុងឆ្នាំ២០២៥។ ក្នុងនោះ ការនាំចេញទៅទីផ្សារប្រទេសចិនចំនួន ៤០ម៉ឺនតោន។ លោកឧកញ៉ាលើកឡើងបែបនេះ នៅក្នុងជំនួបជាមួយ​លោករដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម​កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅ។

នៅក្នុងជំនួបពិភាក្សារវាងវិស័យរដ្ឋ និងឯកជន ដើម្បីជំរុញវិស័យស្រូវ-អង្ករកម្ពុជា កាលពីខែ កុម្ភៈ ដដែលនោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានណែនាំវិស័យឯកជន ពិសេសសហព័ន្ធស្រូវអង្ករកម្ពុជា ជំរុញ​បង្កើន​កិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងសហភាពអឺរ៉ុប តាមរយៈការផ្លាស់ប្តូរព័ត៌មានទីផ្សារ និងលក្ខខណ្ឌ​តម្រូវ​សម្រាប់ការនាំចេញ ព្រមទាំងបទពិសោធន៍នានា សំដៅជំរុញវិស័យស្រូវអង្ករកម្ពុជា ឱ្យបានកាន់​តែប្រសើរឡើង៕