Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

វ្ល៉ាឌឹមៀរពូទីនចុះហត្ថលេខាគ្រប់គ្រងទ្រព្យសម្បត្តិក្រុមហ៊ុនបរទេសចំនួនពីរ

Media LNN | Apr 27, 2023
វ្ល៉ាឌឹមៀរពូទីនចុះហត្ថលេខាគ្រប់គ្រងទ្រព្យសម្បត្តិក្រុមហ៊ុនបរទេសចំនួនពីរ
Clinic narith

 

ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ា ឌឹមៀរពូទីន បានចុះហត្ថលេខាគ្រប់គ្រងទ្រព្យសម្បត្តិក្រុមហ៊ុនបរទេសចំនួន២ ឆ្លើយតបនឹងសកម្មភាពមិនជាក់លាក់របស់អាមេរិក និងប្រទេសមិនរួសរាយផ្សេងទៀត។ នេះបើតាមប្រភពទីភ្នាក់ងារសារព័ត៌មាន TASS ដែលជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីផ្ទាល់

FAE4E582-60D6-4CD6-9B17-F537BCE6F5A9

លោក ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីគ្រប់គ្រងបញ្ចូលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់រុស្ស៊ី ជាបណ្ដោះអាសន្នលើក្រុមហ៊ុនថាមពលបរទេសចំនួនពីរ។ ក្នុងនោះបាននិយាយថា ភាគហ៊ុនរបស់ក្រុមហ៊ុនថាមពល Uniperមានមូលដ្ឋាននៅអាល្លឺម៉ង់ និង FortumOyj ស៊ុយអែតត្រូវបានដាក់នៅក្នុងការគ្រប់គ្រងបណ្តោះអាសន្នរបស់ Rosimushchestvo ដែលជាភ្នាក់ងារអចលនទ្រព្យរបស់រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី។ Rosimushchestvo បាននិយាយថា ពិតណាស់ក្រុមហ៊ុនបរទេសជាច្រើនទៀតអាចស្វែងរកទ្រព្យសម្បត្តិរបស់ពួកគេ នៅក្រោមការគ្រប់គ្រងបណ្តោះអាសន្នរបស់រុស្ស៊ី។

ក្រឹត្យនេះបាននិយាយថា រុស្ស៊ីចាំបាច់ត្រូវចាត់វិធានការជាបន្ទាន់បែបនេះ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពមិនជាក់លាក់របស់សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដែល មិនរាក់ទាក់ និងផ្ទុយនឹងច្បាប់អន្តរជាតិ