Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រជាជននឹង កុមារតូចៗ ត្រូវបានជម្លៀសចេញពីស៊ូដង់ ដោយសារប្រទេសកំពុងមានជម្លោះ

Media LNN | Apr 28, 2023
ប្រជាជននឹង កុមារតូចៗ ត្រូវបានជម្លៀសចេញពីស៊ូដង់ ដោយសារប្រទេសកំពុងមានជម្លោះ
Clinic narith

 

ប្រទេសនានា កំពុងព្យាយាមយ៉ាងសស្រាក់សស្រាំ ដើម្បីនាំពលរដ្ឋរបស់ពួកគេចេញពីប្រទេសស៊ូដង់ បន្ទាប់ពីជម្លោះបានផ្ទុះឡើងរវាងកងកម្លាំងស្មោះត្រង់នឹងឧត្តមសេនីយ៍ពីររូប ដោយបានសម្លាប់មនុស្សរាប់រយនាក់ និងបណ្តាលឲ្យផ្នែកខ្លះនៃរដ្ឋធានី ខាទុំ ត្រូវខ្ទេចខ្ទី។

9AF01F92-0EC9-4B81-8B73-E7D243333F55

បភាពដ៏រំជួលចិត្តជាច្រើនបានបង្ហាញពីម្តាយ ព កូនតូចៗ នៅពេលពួកគេភៀសខ្លួនទៅកាន់ប្រទេសមួយចំនួនដូចជាអារ៉ាប៊ីសាអូឌីត ខណៈការប្រយុទ្ធគ្នានៅស៊ូដង់ បានអូសបន្លាយពេលជាង១០ថ្ងៃមកហើយ។

រូបភាពទាំងនោះក៏បង្ហាញស្ត្រីជាម្តាយកំពុងយំផងដែរ រីឯកងទ័ពជើងទឹក បីទារកដែលដណ្តប់ទង់ជាតិ ក្នុងប្រតិបត្តិការជួយសង្គ្រោះនៅកំពង់ផែសមុទ្រ Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត។

ទោះបីជាយ៉ាងណាក៏ដោយ ក៏មានរូបភាពរំភើបផងដែរ ដោយម្តាយម្នាក់ត្រូវបានគេឃើញសប្បាយចិត្ត នៅពេលនាងទៅដល់អាកាសយានដ្ឋាន Casablanca Mohammed V ក្នុងប្រទេសម៉ារ៉ុក។