Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុនជាង ១,០០០ បានផ្អាក ឬបញ្ចប់សកម្មភាពអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី

Media LNN | Apr 28, 2023
ក្រុមហ៊ុនជាង ១,០០០ បានផ្អាក ឬបញ្ចប់សកម្មភាពអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី
Clinic narith

ចាប់តាំងពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំមុនមក ក្រុមហ៊ុនជាង ១,០០០ បានផ្អាក ឬបញ្ចប់សកម្មភាពអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែក្រុមហ៊ុនមួយចំនួននៅតែបន្តធម្មតា ។

ក្រុមហ៊ុនមួយចំនួនបានបញ្ឈប់ប្រតិបត្តិការ និងការចែកចាយរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ខណៈដែលក្រុមហ៊ុនផ្សេងទៀតបានបញ្ចប់ការវិនិយោគរបស់ពួកគេ ឬដកខ្លួនចេញពីភាពជាដៃគូរតែម្តង សូម្បីតែនៅក្នុងប្រទេសបេឡារុសសក៏ដោយ ។

តាមរយៈរបាយការណ៍របស់ក្រុមហ៊ុន Brand Finance បានបង្ហាញថា ក្រុមហ៊ុនម៉ាកយីហោធំៗពិភពលោកដែលបានបិទការរកស៊ីនៅរុស្ស៊ី ក៏រួមមានទាំងក្រុមហ៊ុន Amazon ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google ផងដែរ ។

ទន្ទឹមនោះ មានតែ ៨.៥ ភាគរយប៉ុណ្ណោះនៃក្រុមហ៊ុននៅបណ្ដាប្រទេសសហភាពអឺរ៉ុប (EU) និងក្រុមប្រទេស G7 ដែលបានចាត់វិធានការបីចាកចេញ ឬផ្អាកប្រតិបត្តិការរបស់ពួកគេនៅប្រទេសរុស្ស៊ី ខណៈក្រុមហ៊ុនជាច្រើនទៀតនៅតែបន្តធ្វើអាជីវកម្មដូចធម្មតា ។

ចំពោះក្រុមហ៊ុនទាំងនោះ​ភាគច្រើនជាក្រុមហ៊ុនចិន រួមមានក្រុមហ៊ុន​ Air China, Alibaba, China Mobile, Agricultural Bank of China, Honor, Oppo, Tencent និង ZTE ។ ចំណែកក្រុមហ៊ុនអាល្លឺម៉ង់ចំនួន ២៧ ដែលនៅបន្តប្រតិបត្តិការដូចគ្នានោះ គឺមាន AnyDesk Software, Claas, Globus, Hoffman Group និង Siemens Healthineers ។

ដោយឡែក ក្រុមហ៊ុនអាមេរិកចំនួន ២៧ ផ្សេងទៀតដែលក៏នៅបន្តអាជីវកម្មរបស់ខ្លួនផងដែរ រួមមានក្រុមហ៊ុន Quicksilver, Cloudflare, Sbarro Pizza, Riot Games, Tupperware, Valve និង Guess ។ ក្រៅពីនេះ មានក្រុមហ៊ុនបារាំងជិត ៣០, ក្រុមហ៊ុនអ៊ីតាលី ១២, ក្រុមហ៊ុនអង់គ្លេស ៧ និងក្រុមហ៊ុនអេស្បាញចំនួន ៥ គឺនៅមានសកម្មភាពក្នុងប្រទេសរុស្ស៊ីនៅឡើយ ។

គួរឲ្យដឹងថា សកម្មភាពទាំងនេះ គឺជាទណ្ឌកម្មដែលប្រទេសជាច្រើន​នាំគ្នាដាក់មកលើរុស្ស៊ី ដែលជាការឆ្លើយតបទៅនឹងរដ្ឋាភិបាលទីក្រុង​មូស្គូ​ ក្រោយបើកការវាយប្រហារទៅលើអ៊ុយក្រែន ៕