Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្មករថៃ កំពុងជួបប្រទះបំណុលគ្រួសារក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន

Media LNN | Apr 29, 2023
កម្មករថៃ កំពុងជួបប្រទះបំណុលគ្រួសារក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន
Clinic narith

យោងតាមការស្ទង់មតិចុងក្រោយរបស់សភាពាណិជ្ជកម្មថៃ (UTCC) បានបង្ហាញថា កម្មករថៃ កំពុងជួបប្រទះបំណុលគ្រួសារក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានសោះក្នុងរយៈពេល១៤ឆ្នាំមកនេះ។

ការស្ទង់មតិលើអ្នកឆ្លើយសំណួរចំនួន១៣០០០នាក់ ដែលរកចំណូលបានតិចជាង១៥០០០បាតក្នុងមួយខែ បានរកឃើញថា បំណុលគ្រួសាររបស់ពួកគេបានកើនឡើង ២៥,០៥% នៅឆ្នាំនេះពោលគឺបំណុលបានដល់ជាមធ្យម ២៧២ ៥២៨បាត។

ទោះបីជាយ៉ាងណាក៏ដោយ ការស្ទង់មតិក៏បានរកឃើញដែរថា សមាមាត្រនៃបំណុលក្រៅផ្លូវការរបស់ពួកគេ បានធ្លាក់ចុះដល់កម្រិតទាបបើគិតសម្រាប់រយៈពេល១៤ឆ្នាំចុងក្រោយ។

ដោយធ្វើឡើងចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៤ខែមេសា ការស្ទង់មតិបង្ហាញថា ប្រាក់កម្ចីក្រៅផ្លូវការបានធ្លាក់ចុះមកត្រឹម២០,២% បើធៀបនឹង៣១,១%កាលពីឆ្នាំមុន។

ប្រធាន UTCC លោក Thanawat Phonwichai និយាយថា ប្រាក់កម្ចីក្រៅផ្លូវការមួយចំនួនទំនងជាត្រូវបានប្តូរទៅជាប្រាក់កម្ចីផ្លូវការវិញ។ ថ្វីបើ​បំណុល​គ្រួសារ​នៅ​មាន​កម្រិត​ខ្ពស់​ក៏​ដោយ វា​មិន​មែន​ជា​មូលហេតុ​សម្រាប់​ក្តី​ព្រួយ​បារម្ភ​នោះ​ទេ។ 

គួរបញ្ជាក់ថា ការប្រាក់សម្រាប់កម្ចីផ្លូវការជាមធ្យមគឺ ៨,៧៦% ក្នុងមួយឆ្នាំ ខណៈកម្ចីក្រៅផ្លូវការមានការប្រាក់ជាមធ្យម១៥,៥% ក្នុងមួយខែ។ ៧៧,២%ក្នុងចំណោមកម្មករដែលត្រូវស្ទង់មតិ បាននិយាយថា ពួកគេមិនមានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ការចំណាយទេ ដោយពួកគេជាមធ្យមត្រូវសងបំណុល ៨.៥៧៧បាតក្នុងមួយខែ។