Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រទេសថៃនាំចេញស្រោមអនាម័យចំណេញលុយកប់ក្តោងឆ្នាំ២០២២

Media LNN | Apr 29, 2023
ប្រទេសថៃនាំចេញស្រោមអនាម័យចំណេញលុយកប់ក្តោងឆ្នាំ២០២២
Clinic narith

 

ថៃ ដែលជាប្រទេសផលិតជ័រកៅស៊ូធម្មជាតិដ៏ធំបំផុតរបស់ពិភពលោក បានរក្សាតំណែងរបស់ខ្លួនជាអ្នកនាំចេញស្រោមអនាម័យពិភពលោកកំពូល និងចំណេញលុយកប់ក្តោងនៅឆ្នាំ ២០២២។ នេះបើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មថៃ។9066E7C8-F63F-404D-B4A1-9C47A84046A4

ទិន្នន័យរបស់ក្រសួងបានបង្ហាញថា ប្រទេសថៃបានដឹកជញ្ជូនស្រោមអនាម័យដែលមានតម្លៃ ២៧២.៣ លានដុល្លារកាលពីឆ្នាំមុន(ឆ្នាំ២០២២) ទៅកាន់ប្រទេសចិន សហរដ្ឋអាមេរិក និងវៀតណាមដែលជាអ្នកទិញធំជាងគេបំផុត។ ​ក្រសួងបាននិយាយថាប្រទេសថៃកាន់កាប់ចំណែកខ្ពស់បំផុតក្នុងការនាំចេញស្រោមអនាម័យពិភពលោកដែលមានចំនួន ៤៤នៃទីផ្សារពិភពលោកកើនឡើងពី ៤៣.៧កាលពីឆ្នាំមុន។ 

AF4E7664-3BBD-4CFB-A73A-2D9335FBA8FA

ប្រទេសថៃ ដែលផ្តោតលើគុណភាព និងអនាម័យ មិនត្រឹមតែបាននាំចេញនូវស្រោមអនាម័យប៉ុណ្ណោះទេ តែក៏មាននូវផលិតផលផ្សេងៗទៀតដែរ។ ក្នុងនោះតាមទិន្នន័យដដែល ប្រទេសថៃក៏គ្របដណ្តប់លើការនាំចេញទុរេន ដែលមានតម្លៃ ៣.២២ ពាន់លានដុល្លារជាផលិតផលកសិកម្មធំជាងគេទី ៤ ដែលមានអ្នកទិញធំជាប្រទេសចិន។

យ៉ាងណាមិញ ថៃបានដាក់ចេញនូវវិធានការប្រុងប្រយ័ត្នផ្នែកទីផ្សាដោយសារមើលឃើញពីការប្រកួតប្រជែងនាំចេញទុរេនពីសំណាក់វៀតណាម និងតម្រូវការសកលចុះទាបនៅឆ្នាំនេះ(២០២៣)។ លោក Poonpong Naiyanapakorn អគ្គនាយកនៃការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ក្រសួងថៃថា អ្នកនាំចេញត្រូវតែមានការប្រុងប្រយ័ត្ន ខណៈដែលយើងកំពុងបាត់បង់ចំណែកទីផ្សារ ។ យើង​ត្រូវ​ធ្វើ​ពិពិធកម្ម​ហានិភ័យ​របស់​យើង​ពី​ការ​ពឹង​ផ្អែក​ខ្លាំង​ពេក​ទៅ​លើ​ប្រទេស​ចិន”៕