Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

មេដឹកនាំអ៉ីរ៉ង់ប្រាប់ប្រធានាធិបតីអ៉ីរ៉ាក់ថាមិនគួរអនុញ្ញាតឱ្យកងទ័ពអាមេរិកឈរជើងនៅលើទឹកដីរបស់ខ្លួននោះទេសូម្បីតែម្នាក់ក៏ដោយ

Media LNN | May 01, 2023
មេដឹកនាំអ៉ីរ៉ង់ប្រាប់ប្រធានាធិបតីអ៉ីរ៉ាក់ថាមិនគួរអនុញ្ញាតឱ្យកងទ័ពអាមេរិកឈរជើងនៅលើទឹកដីរបស់ខ្លួននោះទេសូម្បីតែម្នាក់ក៏ដោយ
Clinic narith

មេដឹកនាំកំពូលអ៉ីរ៉ង់ លោក អាយ៉ាតុលឡោះ អាលីខាមីណៃ (Ayatollah Ali Khamenei) បានប្រាប់ប្រធានាធិបតីអ៉ីរ៉ាក់ លោក អាប់ឌុល ឡាតៀហ្វ រ៉ាស៊ីដ (Abdul Latif Rashid) ថាសហរដ្ឋអាមេរិកគឺជាមិត្តម្នាក់មិនគួរឱ្យទុកចិត្តទាល់តែសោះ ហើយអ៉ីរ៉ាក់មិនគួរអនុញ្ញាតឱ្យកងទ័ពអាមេរិកឈរជើងនៅលើទឹកដីរបស់ខ្លួននោះទេ សូម្បីតែម្នាក់ ក៏ដោយ។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែឧសភា ឆ្នាំ២០២៣។

អ៉ីរ៉ង់ ដែលកំពុងមានទំនាក់ទំនងល្អជាមួយអ៉ីរ៉ាក់ បានប្រឆាំងជំទាស់ដាច់ខាតចំពោះវត្តមានកងទ័ពអាមេរិក នៅក្នុងតំបន់ ជាមួយការសង្កត់ធ្ងន់ថាការធ្វើអន្តរាគមន៍យោធារបស់ លោកខាងលិចគឺជាដើមហេតុនៃអសន្តិសុខក្នុងតំបន់។ ដោយដកស្រង់សម្ដីរបស់លោក អាលីខាមីណៃ និងសំអាងលើការបែកធ្លាយឯកសារយោធាដែលឱ្យដឹងថាសហរដ្ឋអាមេរិក បានលួចស៊ើបការណ៍សម្ងាត់លើសម្ព័ន្ធមិត្តខ្លួនឯង ក្នុងនោះរួមមានទាំងអ៊ុយក្រែន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានបញ្ជាក់ដូច្នេះថា «អាមេរិកមិនមែនជាមិត្តរបស់អ៉ីរ៉ាក់ នោះទេ។ អាមេរិកមិនមែនជាមិត្តជាមួយមនុស្សគ្រប់គ្នា ហើយក៏មិនមែនជាមិត្តដ៏ស្មោះត្រង់ចំពោះអឺរ៉ុបនោះដែរ»។ លោក អាលីខាមីណៃ បានប្រាប់លោក រ៉ាស៊ីដ ដែលបានបំពេញទស្សនកិច្ច នៅទីក្រុងតេហេរ៉ង់ កាលពីចុងសប្ដាហ៍កន្លងទៅទៀតថា «ទោះបីជាមានវត្តមានកងទ័ពអាមេរិកម្នាក់នៅលើទឹកដីអ៉ីរ៉ាក់ ក៏វានៅតែជាចំនួនច្រើនពេកដែរ»

គួរបញ្ជាក់ថា កងទ័ពអាមេរិកប្រហែលជា ២,៥០០នាក់ កំពុងឈរជើងនៅក្នុងប្រទេសអ៉ីរ៉ាក់ ដើម្បីជួយផ្ដល់ការប្រឹក្សាយោបល់ និងជំនួយដល់កងទ័ពអ៉ីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុម​ ISIS៕