Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

បាតុកម្មអំឡុងពេលទិវាពលកម្មអន្តរជាតិនៅប្រទេសបារាំងបណ្តាលអោយបាតុករជិត៣០០នាក់ត្រូវចាប់ខ្លួនហើយមន្ត្រីប៉ូលិស១០៨នាក់បានរងរបួស

Media LNN | May 02, 2023
បាតុកម្មអំឡុងពេលទិវាពលកម្មអន្តរជាតិនៅប្រទេសបារាំងបណ្តាលអោយបាតុករជិត៣០០នាក់ត្រូវចាប់ខ្លួនហើយមន្ត្រីប៉ូលិស១០៨នាក់បានរងរបួស
Clinic narith
បាតុកម្មអំឡុងទិវាពលកម្មអន្តរជាតិនៅប្រទេសបារាំងប្រឆាំងនឹងកំណែទម្រង់ប្រាក់សោធននិវត្តន៍របស់លោកប្រធានាធិបតី Emmanuel Macron បានប្រែក្លាយទៅជាអំពើហិង្សា ខណៈបាតុករជិត៣០០នាក់ត្រូវចាប់ខ្លួន ហើយមន្ត្រីប៉ូលិសចំនួន១០៨នាក់បានរងរបួស។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Gerald Darmanin ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទទី០១ខែឧសភាថា “អំពើហិង្សាបានផ្ទុះឡើងនៅក្នុងទីក្រុងជាច្រើន។ នេះជារឿងកម្រខ្លាំងណាស់ ដែលប៉ូលិសដ៏ច្រើនបែបនេះ ត្រូវរបួស អំឡុងការតវ៉ានៅទិវាពលកម្មអន្តរជាតិ”។

ក្រុមអ្នកតវ៉ាបានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ នៅទូទាំងប្រទេសបារាំង ខណៈមនុស្សរាប់សែននាក់បានដើរតាមផ្លូវដើម្បីបញ្ចេញកំហឹងប្រឆាំងនឹងលោកប្រធានាធិបតី Macron ដែលបានចុះហត្ថលេខាកាលពីខែមុន លើច្បាប់ដំឡើងអាយុចូលនិវត្តន៍ពី៦២ដល់៦៤ឆ្នាំបើទោះបីជាមានកូដកម្មអស់រយៈពេលជាច្រើន។

អ្នកឆ្លើយឆ្លងព័ត៌មាន AFP និយាយថា នៅទីក្រុងប៉ារីស ក្រុមអ្នកតវ៉ារ៉ាឌីកាល់ បានគប់គ្រាប់បែកសាំងដាក់ប៉ូលិស និងបំបែកបង្អួចហាងនានា ប៉ុន្តែកងកម្លាំងសន្តិសុខបានឆ្លើយតបវិញដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក។

សហជីពដែលដឹកនាំបាតុកម្មនេះ មានសង្ឃឹមយ៉ាងមុតមាំថា នឹងមានអ្នកចូលរួមយ៉ាងច្រើននៅទូទាំងប្រទេសដើម្បីបន្តធ្វើឲ្យលោក Macron កាន់តែច្របូកច្របល់។

មិនត្រឹមតែប៉ុណ្ណឹង​ លោក Macron ត្រូវបានគេជេរប្រមាថ និងសើចចំអកទៀតផង នៅពេលធ្វើដំណើរក្នុងប្រទេស ក្នុងកិច្ចខិតខំប្រឹងប្រែងការពារកំណែទម្រង់ និងចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិថ្មី៕