Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

យោធាអ៊ុយក្រែនបានប្ដេជ្ញាថានឹងមិនបោះបង់ចោលទីក្រុងបាកមូតខណៈកំពុង ត្រៀមបើកប្រតិបត្តិការវាយបកប្រឆាំងនឹងទាហានរុស្ស៉ី ឆាប់ៗនេះ

Media LNN | May 03, 2023
យោធាអ៊ុយក្រែនបានប្ដេជ្ញាថានឹងមិនបោះបង់ចោលទីក្រុងបាកមូតខណៈកំពុង ត្រៀមបើកប្រតិបត្តិការវាយបកប្រឆាំងនឹងទាហានរុស្ស៉ី ឆាប់ៗនេះ
Clinic narith

យោធាអ៊ុយក្រែន នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្ដេជ្ញាថានឹងមិនបោះបង់ចោលទីក្រុងបាកមូត (Bakhmut) ស្ថិតនៅភាគខាងកើតនៃប្រទេសនោះទេ ខណៈកំពុង ត្រៀមបើកប្រតិបត្តិការវាយបកប្រឆាំងនឹងទាហានរុស្ស៉ី ឆាប់ៗខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣។

ការសន្យាមិនបោះបង់ទីក្រុងបាកមូត ដែលជាសមរភូមិដ៏បង្ហូរឈាមបំផុតក្នុងសង្រ្គាមសព្វថ្ងៃ កើតមានឡើងក្រោយក្រុមមន្ត្រី និងអ្នកវិភាគលោកខាងលិចមួយចំនួនបង្ហាញ ការសង្ស័យចំពោះការលះបង់ និងសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទីក្រុងមួយនេះ ដោយបញ្ជាក់ថាការលះបង់របស់អ៊ុយក្រែនដើម្បីការពារទីក្រុងបាកមូត មិនសមាមាត្រនឹង ប្រយោជន៍យុទ្ធសាស្ត្រនោះទេ។ យ៉ាងណាក៏ដោយ មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន លោក អូឡិកសាន់ឌ័រ សៀស្គី (Oleksandr Syrskyi) បានគូសបញ្ជាក់ដូច្នេះថា «ក្រោមការពិភាក្សាជាមួយមេបញ្ជាការទាំងអស់ យើងបានសម្រេចចិត្តថានឹងបន្តការពារទីក្រុងបាកមូត ហើយបង្កការខាតបង់ជាអតិបរមាដល់សត្រូវ...យើងនឹងបន្តការពារ ទីក្រុងបាកមូត ក៏ដូចជាកម្ទេចក្រុមទាហាន Wagner ព្រមទាំងទាហានរុស្ស៉ី»

7-doanthethaovn-rker26-8-5-40-50

គួរបញ្ជាក់ថា លោក អូឡិកសាន់ឌ័រ សៀស្គី កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបាននិយាយថាទាហានអ៊ុយក្រែនបានបណ្ដេញទាហានរុស្ស៉ីចេញពីទីតាំងមួយចំនួន ក្នុងទីក្រុង បាកមូត។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ក្រុមទាហានស៊ីឈ្នួលរុស្ស៉ី Wagner ក៏បានអះអាងដែរថាខ្លួននៅតែបន្តភាពរីកចម្រើនទៅមុខ និងថាទាហានអ៊ុយក្រែនកំពុងកាន់កាប់ ផ្ទៃដី ៣គីឡូម៉ែត្រក្រឡាប៉ុណ្ណោះនៃទីក្រុងបាកមូត៕