Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កងទ័ពអាកាសកូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីបង្កើនការត្រៀមខ្លួនប្រយុទ្ធ និងធានាសមត្ថភាពការពាររបស់ខ្លួន

Media LNN | May 12, 2023
កងទ័ពអាកាសកូរ៉េខាងត្បូង ចាប់ផ្តើមសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីបង្កើនការត្រៀមខ្លួនប្រយុទ្ធ និងធានាសមត្ថភាពការពាររបស់ខ្លួន
Clinic narith

កងទ័ពអាកាសកូរ៉េខាងត្បូង បានចាប់ផ្តើមសមយុទ្ធទ្រង់ទ្រាយធំ ក្នុងកិច្ចខិតខំប្រឹងប្រែង បង្កើនការត្រៀមខ្លួនប្រយុទ្ធ និងធានាសមត្ថភាពការពាររបស់ខ្លួន។និយាយថា “គោលបំណងនៃសមយុទ្ធនេះ គឺដើម្បីពង្រឹងសមត្ថភាពឆ្លើយតបរហ័ស ប្រឆាំងការបង្កហេតុនិងការគំរាមកំហែងរបស់សត្រូវដែលកំពុងបន្ត ហើយបង្កើនសមត្ថភាពប្រតិបត្តិការឲ្យបានល្អបំផុត ដើម្បីវាយប្រហារប្រឆាំងគោលដៅគំរាមកំហែង”។

ស្របពេលជាមួយគ្នានោះដែរ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងបានរាយការណ៍ថា សមយុទ្ធ “Soaring Eagle” នេះ បានចាប់ផ្តើមនៅមូលដ្ឋានទ័ពអាកាស Cheongju ចម្ងាយប្រហែល១១២គីឡូម៉ែត្រខាងត្បូងទីក្រុងសេអ៊ូល ហើយនឹងមានរយៈពេល៨ថ្ងៃ។

សមយុទ្ធនេះមានការចូលរួមពីសំណាក់ មន្ត្រីយោធាប្រហែល១៦០នាក់ និងយន្តហោះ៦០គ្រឿង រួមទាំងយន្តហោះចម្បាំងជំនាន់ទី៥ប្រភេទ F-35A ដែលផលិតដោយសហរដ្ឋអាមេរិក យន្តហោះ F-15K, KF-16 និងយន្តហោះដឹកប្រេង KC-330 ផងដែរ។

គួរបញ្ជាក់ថា សមយុទ្ធ Soaring Eagle ធ្វើឡើងដំបូងក្នុងឆ្នាំ២០០៨ ហើយចាប់តាំងពីពេលនោះមក​ សមយុទ្ធនេះ ត្រូវបានធ្វើឡើង ពីរដងក្នុងមួយឆ្នាំ៕