Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អាល្លឺម៉ង់ បានផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ ៣ពាន់លានដុល្លារបន្ថែមទៀតដែលជាជំនួយទ្រង់ទ្រាយធំបំផុត ឲទៅ អ៊ុយក្រែន

Media LNN | May 15, 2023
អាល្លឺម៉ង់ បានផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ ៣ពាន់លានដុល្លារបន្ថែមទៀតដែលជាជំនួយទ្រង់ទ្រាយធំបំផុត ឲទៅ អ៊ុយក្រែន
Clinic narith



កាលពីថ្ងៃអាទិត្យទី១៤ខែឧសភា ប្រទេសអាល្លឺម៉ង់ បានប្រកាសផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ ៣ពាន់លានដុល្លារបន្ថែមទៀត ដល់ទីក្រុងកៀវ ដែលនេះជាជំនួយសព្វាវុធទ្រង់ទ្រាយធំបំផុតរបស់ទីក្រុងបែរឡាំង ចាប់តាំងពីរុស្ស៊ី បើកប្រតិបត្តិការយោធានៅអ៊ុយក្រែនកាលពីឆ្នាំមុន។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានប្រាប់អ្នកយកព័ត៌មានថា ជំនួយនេះ គឺចង់បង្ហាញថា រដ្ឋាភិបាលទីក្រុងបែរឡាំង ពិតជាគាំទ្រខ្លាំងណាស់ចំពោះអ៊ុយក្រែន។ លោកក៏បានប្តេជ្ញាដែរថា អាល្លឺម៉ង់នឹងបន្តផ្តល់ជំនួយទាំងអស់តាមដែលអាចធ្វើទៅបាន ដរាបណាអ៊ុយក្រែន នៅតែត្រូវការ។

កញ្ចប់នេះរួមមានរថក្រោះ Leopard 1 A5 ចំនួន៣០គ្រឿង, រថពាសដែក Marder ២០គ្រឿង, រថពាសដែកប្រយុទ្ធជាង១០០គ្រឿង, កាំភ្លើងធំ Howitzers ១៨គ្រឿង, យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍២០០គ្រឿង, ប្រព័ន្ធប្រឆាំងយន្តហោះ IRIS-T SLM ៤គ្រឿងនិងគ្រាប់រំសេវបន្ថែមទៀត។

ជំនួយរបស់ទីក្រុងបែរឡាំង កើតឡើងចំពេលប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ធ្វើទស្សនកិច្ចប្រទេសអាល្លឺម៉ង់ ជាលើកដំបូងចាប់តាំងពីជម្លោះផ្ទុះឡើងកាលពីខែកុម្ភៈ។

ក្នុងអំឡុងពេលនោះ លោក Zelensky បាននិយាយថា ទីក្រុងកៀវនិងសម្ព័ន្ធមិត្តរបស់ខ្លួន អាចធ្វើឲ្យរុស្ស៊ីបរាជ័យហៅលែងឮ នៅដើមឆ្នាំនេះ។

គួរបញ្ជាក់ថា ក្រៅពីទៅអាល្លឺម៉ង់ លោក Zelensky ក៏បានជួបជាមួយមន្ត្រីអ៊ីតាលី និងសម្តេចប៉ាប Francis ក្នុងទីក្រុងរ៉ូមផងដែរកាលពីថ្ងៃអាទិត្យ ហើយនៅល្ងាចថ្ងៃដដែលនោះ លោកបានជួបប្រធានាធិបតីបារាំង Emmanuel Macron នៅវិមាន Elysee៕