Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រទេសអាល្លឺម៉ង់ប្រកាសជំនួយយោធាថ្មីជិត៣ពាន់លានដុល្លារដល់អ៊ុយក្រែន

Media LNN | May 15, 2023
ប្រទេសអាល្លឺម៉ង់ប្រកាសជំនួយយោធាថ្មីជិត៣ពាន់លានដុល្លារដល់អ៊ុយក្រែន
Clinic narith

 

អាល្លឺម៉ង់ប្រកាសកញ្ចប់ជំនួយយោធាថ្មីជិត៣ពាន់លានដុល្លារដល់អ៊ុយក្រែន​ ខណៈ​ក្លាយជាការប្តេជ្ញាចិត្តប្រឆាំងនឹងរុស្ស៊ីខ្លាំងបំផុតចាប់តាំងពីសង្រ្គាមថ្ងៃដំបូង។

នេះបើតាមរដ្ឋមន្រ្តីការពារជាតិអាល្លឹម៉ង់លោក Boris Pistoriusបាននិយាយកាលពីចុងសប្តាហ៍កន្លងទៅនេះ។ ជំនួយចុងក្រោយរបស់រដ្ឋាភិបាលទីក្រុងបែរឡាំងនេះមានទំហំប្រមាណ ២.៧ពាន់លានអឺរ៉ូ ដែលស្មើនឹង២.៩ពាន់លានដុល្លារអាមេរិក។ តាមប្រភពកាសែតអាល្លឺម៉ង់ Der Spiegel ជំនួយនេះ រួមបញ្ចូលជាអាថ៌នូវរថក្រោះ Leopard 1 A5 ចំនួន ៣០គ្រឿង, រថពាសដែក Marder ចំនួន ២០ គ្រឿង រថយន្តប្រយុទ្ធជាង ១០០ គ្រឿងប្រព័ន្ធកាំភ្លើងធំស្វ័យប្រវត្តិចំនួន ១៨ គ្រឿង យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ចំនួន ២០០ គ្រឿង ប្រព័ន្ធការពារដែនអាកាស IRIS-T SLM ចំនួន  គ្រឿង និងឧបករណ៍ការពារអាកាសផ្សេងទៀត។

លោក Pistorius បានសង្កត់ធ្ងន់ថា អាល្លឺម៉ង់នឹងបន្តជួយទៀតដរាបណាអ៊ុយក្រែនដង្ហោយហៅត្រូវការ។ ចាប់តាំងពីសង្រ្គាមថ្ងៃដំបូងមក អាល្លឺម៉ង់បានក្លាយជាម្ចាស់ជំនួយយោធាធំបំផុតមួយរបស់អ៊ុយក្រែន។ អាល្លឺម៉ង់បានបើកភ្លើងខៀវអនុញ្ញាតឲ្យមានការបញ្ជូននូវរថក្រោះធុនធ្ងន់ខ្លារខិន Leopard ដល់អ៊ុយក្រែនដើម្បីច្បាំងជាមួយរុស្ស៊ីក្នុងសមរភូមិ៕