Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

គណបក្សប្រឆាំងថៃសង្ឃឹមឡើងកាន់តំណែងក្រោយឈ្នះសំឡេងភ្លូកទឹកភ្លូកដី

Media LNN | May 15, 2023
គណបក្សប្រឆាំងថៃសង្ឃឹមឡើងកាន់តំណែងក្រោយឈ្នះសំឡេងភ្លូកទឹកភ្លូកដី
Clinic narith

9FE17B97-6A95-40D0-A26D-5DEF801E6966គណបក្សប្រឆាំងថៃដែលមានឈ្មោះថាឆ្ពោះទៅមុខ ឬMove Forward បានដាក់ក្តីសង្ឃឹមយ៉ាងខ្លាំងត្រៀមកាន់កាប់ប្រទេសក្រោយបានទទួលសំឡេងបោះឆ្នោតគាំទ្រកុះករ។ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃចន្ទទី ១៥ ខែឧសភា ឆ្នាំ២០២៣។

លទ្ធផលឆ្នោតជាបឋម បន្តពីថ្ងៃអាទិត្យទី ១៤ គណបក្សឆ្ពោះទៅមុខរបស់ថៃ  ឬ Move Forward ដែលកំពុងមានប្រជាប្រិយភាពខ្លាំងអមត្រសងនឹងគណបក្សភឿថៃលំដាប់លេខមួយរបស់ត្រកូលស៊ីណាវ៉ាត្រា បានទទួលការគាំទ្រយ៉ាងកក្រើកប្រទេសថៃ ពិសេសបានឈ្នះអាសនៈចំនួន១០នាំមុខគេ ខណៈដែលត្រូវបានគេព្យាករណ៍ថាគ្រោងនឹងឈ្នះអាសនៈបាន១៥១ ក្នុងចំណោម៥០០អាសនៈនៃសភាជាន់ទាប។ មេដឹកនាំវ័យ ៤២ ឆ្នាំរបស់បក្ស Move Forward លោក Pita Limjaroenrat ដែលជានិស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Harvard បានបង្ហោះសារថា លោកត្រៀមខ្លួនជាស្រេចដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃលោកសរសេរថា យើងមានក្តីសុបិន និងក្តីសង្ឃឹមដូចគ្នា។ ហើយរួមគ្នា យើងជឿថាប្រទេសថៃជាទីស្រឡាញ់របស់យើងអាចកាន់តែប្រសើរឡើង ហើយការផ្លាស់ប្តូរអាចធ្វើទៅបាន ប្រសិនបើយើងចាប់ផ្តើមធ្វើការលើវានៅថ្ងៃនេះ

លោក Prajak Kongkirati ជាអ្នកវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ Thammasat មានប្រសាសន៍ថា សំឡេងភាគច្រើនគាំទ្របក្សប្រឆាំងនេះ គឺឆ្លុះបញ្ចាំងពីគោលបំណងចង់ផ្លាស់ប្តូរ 'របបលោក Prayuth' វាបង្ហាញថាមនុស្សជឿជាក់លើតម្រូវការផ្លាស់ប្តូរឆ្ពោះទៅមុខ - មនុស្សជាច្រើនណាស់គាំទ្រ ច្រើនជាងការព្យាករណ៍ទៅទៀត”។

វាក៏ជាការបដិសេធយ៉ាងច្បាស់នៃគណបក្សសម្ព័ន្ធយោធាទាំងពីរនៃរដ្ឋាភិបាលបច្ចុប្បន្ន និងនាយករដ្ឋមន្ត្រី Prayuth Chan-ocha ដែលបានដឹកនាំរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតកាលពីឆ្នាំ ២០១៤ខណៈសម្ព័ន្ធរដ្ឋាភិបាលបានទទួលត្រឹមតែ ១៥% នៃអាសនៈប៉ុណ្ណោះ