Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ហ៊ុន សែន​ បានជំរុញលើ​កទឹ​​កចិត្ត​​ឱ្យ​និ​ស្សិ​ត​ជាស្ត្រី ​ចូល​សិ​ក្សា​ជំនា​ញ​ក​សិ​កម្ម​ឱ្យបា​ន​​ច្រើន

Media LNN | May 16, 2023
ហ៊ុន សែន​ បានជំរុញលើ​កទឹ​​កចិត្ត​​ឱ្យ​និ​ស្សិ​ត​ជាស្ត្រី ​ចូល​សិ​ក្សា​ជំនា​ញ​ក​សិ​កម្ម​ឱ្យបា​ន​​ច្រើន
Clinic narith

លោក​នាយ​ករ​ដ្ឋ​មន្រ្តី​​ ហ៊ុន សែន​ លើ​កទឹ​​កចិត្ត​​ឱ្យ​និ​ស្សិ​ត​ជាស្ត្រី ​ចូល​សិ​ក្សា​ជំនា​ញ​ក​សិ​កម្ម​ឱ្យបា​ន​​ច្រើន ខណៈ​បច្ចុប្បន្ន​និ​​ស្សិ​​ត​ជា​ស្រ្តី​​នៅមា​នចំនួន​តិ​ច​នៅឡើ​យ​ ​បើធៀ​ប​នឹ​ង​ចំនួន​​និស្សិ​ត​កសិ​កម្ម​ជា​បុ​រ​ស និ​ងក៏​​​លើកទឹ​ក​ចិ​ត្តឱ្យ​មា​នកា​រ​ស្រា​វ​ជ្រា​វ​កាន់​តែច្រើ​ន​ ​លើវិ​ស័​យ​​​កសិ​ក​ម្ម​ផ​ងដែ​រ​​។

​លោ​ក ហ៊ុ​ន សែន បាន​ថ្លែងបែប​នេះ ​ក្នុ​ង​ពិធី​ប្រគ​ល់ស​ញ្ញា​ប​ត្រ​ជូន​ដ​ល់និ​ស្សិ​តជ​យ​លា​​ភី​ ​នៃគ្រឹះ​ស្ថាន​ឧ​​ត្ត​មសិ​ក្សា​​កសិ​ក​ម្ម​ចំនួន​៣​ នៅ​ថ្ងៃ​ទី១​៥​ ​ខែ​ឧ​ស​ភា​។ លោ​ក​មាន​ប្រ​សាស​ន៍​ថា​ ​៖ ​«​ទោះបីជា​យើ​ងឃើ​ញ​អត្រា​នៃនិ​ស្សិ​តជា​ស្រ្តីមា​នចំ​នួន​មិន​ច្រើ​ន​​នៅក្នុ​ង​វិ​ស័យ​​​ក​សិក​ម្ម​នេះ​ ​ប៉ុន្តែ​ខ្ញុំ​គិ​​តថា ​នាពេ​ល​ខាង​មុ​ខ​​​ចំនួ​ននិ​ស្សិ​ត​ជា​ស្រ្តី ​នឹ​ងមា​ន​ចំ​នួន​កើន​ឡើ​ង ​ដែ​ល​ចូល​រួម​នៅ​ក្នុង​វិ​ស័យ​ក​សិក​ម្ម​។​ ប្រ​ហែ​ល​មា​ន​ការ​គិ​ត​គូ​រខុ​ស​ឆ្គ​ងខ្លះ​ ​ជា​មួ​យ​នឹ​ងអ្ន​ក​ដែ​លត្រូ​វ​ទ​ទួល​បា​ន​កា​រ​ប​ណ្តុះ​បណ្តា​ល​ ដែ​ល​គិ​តថា​ ​វិ​ស័យក​សិក​ម្ម​ ​គិ​ត​តែ​ពីដ​ក​ស្ទូ​ង ​ប៉ុ​ន្តែ​មិន​ដូ​ច្នោះ​ទេ​»។​

លោ​ក​នាយ​ក​រដ្ឋ​ម​ន្រ្តី​​ប​ញ្ជាក់​ថា​៖​«វិ​ស័​យក​សិ​ក​ម្ម​មា​នវិ​សា​លភា​ពធំទូ​លា​យខ្លាំ​ងណា​ស់​ ​ដែ​លនិ​យា​យ​បា​ន​ថា ​កសិ​-ឧ​ស្សា​ហក​ម្ម​ ​កសិ​-​ពា​ណិ​ជ្ជក​ម្ម​ ​ឬកសិ​-​ទេស​ច​រណ៍​ជា​​ដើម​ ​ប៉ុ​ន្តែយ៉ា​ង​ណា​ក៏​ដោ​យ​ ​យើង​ក៏​មា​ន​និ​ស្សិ​ត​ជាស្រ្តី​ ​ដែ​លទ​ទួ​ល​ស​ញ្ញាប​ត្រ​នៅ​ថ្ងៃ​នេះ​ ដែ​ល​នឹ​ង​ក្លា​យទៅ​ជា​អ្ន​ក​ឯក​ទេ​ស​ស​ម្រា​ប់វិ​ស័​យ​កសិ​ក​ម្ម​នៅ​ក្នុង​ព្រះ​រា​ជណា​ចក្រ​ក​ម្ពុ​ជា ​ដែល​នៅ​តែ​ជា​វិស័​យ​ស្នូ​ល ​ក្នុ​ង​កា​រទ្រ​ទ្រ​ង់​ ​កំ​ណើ​ន​សេ​ដ្ឋ​កិ​ច្ច ក៏​ដូច​ជា​កា​រទ្រ​ទ្រ​ង់​ស​ន្តិសុ​ខ​ស្បៀ​ង​រ​ប​ស់ក​ម្ពុ​ជា​»​។​

ជា​មួ​យ​គ្នានេះ​ដែ​រ ​លោ​កនា​យ​ក​រ​ដ្ឋ​មន្រ្តី ក៏​បា​ន​ជំរុ​ញ​ឱ្យមា​ន​កា​រដោះ​ស្រា​យ​ប​ញ្ហា​កសិ​ក​ម្ម ​ឱ្យ​ទ​ទួល​បាន​ផលកាន់​តែ​ច្រើន​ ដោ​យ​ចំ​ណុ​​ច​សំ​ខា​ន់​ គឺ​កា​រដោះ​ស្រាយ​បញ្ហា​ប្រ​ភ​ពទឹ​ក​ ​ជូ​នប្រ​ជាក​សិក​រ​ ​និងប​ណ្ដុះ​ប​ណ្ដា​លជំ​នាញ​បច្ចេ​ក​ទេ​សប​ន្ថែ​ម ​ដើ​ម្បីព​ង្រី​ក​កា​រដាំ​ដុះ។

លោក​មាន​ប្រ​សាស​ន៍​ថា​ ៖ ​«​ខ្ញុំ​លើក​ទឹក​ចិ​ត្តឱ្យ​មាន​កា​រ​ស្រាវ​ជ្រា​វកា​ន់តែ​ច្រើ​ន ​លើ​វិ​ស័យ​ក​សិក​ម្ម​នេះ​។​ ​ក្រសួ​ង​ក​សិក​ម្ម​ មិ​ន​ត្រឹ​ម​តែ​​​ជំ​រុញ​ឱ្យ​ប្រ​ជាព​ល​រដ្ឋ​ចេះ​ដាំដុះ​ ​ឬចិ​ញ្ចឹ​មស​ត្វ​នោះ​ទេ ​ប៉ុ​ន្ដែក្រ​សួ​ងក៏​ត្រូ​វជំ​រុ​ញ​ប្រជា​ព​លរ​ដ្ឋ​ឱ្យ​ចេះកែ​ច្នៃផ​លិ​ត​ផល​ស​ម្រេ​​ច​លើ​ផលិ​ត​ផ​ល​​រ​ប​ស់​ខ្លួន​ផង​ដែរ​ ​ហើ​យក្រ​សួ​ង​ ​ក៏ដូ​ច​ជាភា​គីពា​ក់ព័​ន្ធ​រៀប​ចំ​ឱ្យ​មា​នក្រុ​ម​កា​រងារ​ដើម្បី​ព​ង្រឹង​ក​ម្លាំង​ក​សិ​ក​រ​ លើ​ការ​​ដាំដុះ​ ​កា​រផ​លិ​ត​ និ​ង​កា​រ​ស្វែង​រ​ក​ទី​ផ្សា​រ​»។​

 

​បើ​តាម​រ​បា​យកា​រ​ណ៍​របស់ លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រ​សួង​កសិ​កម្ម​ ​រុ​ក្ខា​ប្រ​មា​ញ់ ​និង​នេ​សា​ទ ​គិ​ត​ចាប់​ពី​ឆ្នាំ១​៩​៨​៤​ ​មក​ដ​ល់ឆ្នាំ​២​០​២​២ ​គ្រឹះស្ថា​ន​ឧ​ត្ត​មសិ​ក្សា​កសិ​ក​ម្ម​ទាំង​​៣ ​រួមមាន សា​កល​វិទ្យា​ល័យ​ភូ​មិ​ន្ទ​កសិ​កម្ម, វិទ្យា​ស្ថាន​ជាតិ​កសិ​កម្ម​ព្រែ​ក​លៀ​ប ​និ​ង​វិទ្យា​ស្ថា​នជា​តិក​សិ​ក​ម្មកំ​ព​ង់ចា​ម​ បាន​បណ្តុះ​បណ្តាល​បា​នធនធា​ន​ម​នុស្ស​ចំ​នួន​ ​​៣០ ៣៥៤នា​ក់​ ក្នុ​ង​នោះ​មាននិ​ស្សិត​ជា​នារី​ ចំ​នួន​ ៧ ៨១​៥​នាក់ ​ហើយ​ក្នុ​ងរ​យៈពេ​ល​៤ឆ្នាំ​ចុ​ងក្រោ​យ​នេះ​ ជា​មធ្យម​ ​គ្រឹះស្ថា​នទាំង​៣ប​ណ្តុះ​ប​ណ្តាលបាន​ធ​នធា​នម​នុ​ស្សជា​ង​ ​៨​០០​នាក់​ ក្នុ​ង១​ឆ្នាំ​ ​ស​ម្រាប់​ វិ​ស័​យ​កសិ​កម្ម​។

​លោក​ឌិ​ត​ ទី​ណា ប​ញ្ជាក់​ថា៖​«​ក្នុង​ចំ​ណោម​​និ​ស្សិ​តជ​យ​លា​​ភី​​ នៃ​គ្រឹះ​ស្ថា​នឧ​ត្តម​សិ​ក្សា​កសិ​កម្ម​ទាំ​ង៣​ មា​ន​ចំនួ​ន​ស​រុប ៣​ ​២៧​៩​នា​ក់ មា​ននិ​ស្សិ​តជា​នា​រី​ចំ​នួន ១ ៣​១៩​នា​ក់ ស្មើនឹ​ង​ជា​ង៤​០​ភាគរ​យ ​ដែ​ល​បាន​ប​ញ្ច​ប់​​ការ​សិ​ក្សាតា​មជំ​នា​ញ​រ​​បស់​ខ្លួ​ន​ដោ​យ​ជោ​គជ័​យ​ ​ក្នុ​ងឆ្នាំ​២​០​១៩, ២០២០, ២០២១ និ​ង​ឆ្នាំ​២​០២២ ក្នុងនោះ ​ម​ក​ពីសា​ក​លវិ​​ទ្យាល័​យភូ​មិ​ន្ទ​កសិ​ក​ម្ម ​ចំ​នួ​ន ​២​ ​៤​៣៣​នា​​ក់,​ ​វិ​ទ្យាស្ថា​​នជា​តិ​កសិ​ក​ម្ម​ ​ព្រែក​លៀ​បចំ​នួ​ន ៥៣១នាក់ និងនិ​ស្សិត​វិទ្យា​ស្ថា​ន​ជា​តិក​​សិក​ម្មកំ​ព​ង់​ចា​ម​ចំ​នួន​ ​៣១​៥​នា​ក់»​។​ ​

​ជាមួយ​គ្នានេះ​ដែ​រ សញ្ញា​បត្រ​ដែល​និ​ស្សិតជ​យ​លា​ភី​ទ​ទួ​លបា​ន​ មាន​ចំ​នួ​ន ​៥​កម្រិ​ត​ផ្សេង​គ្នា​ ​គឺថ្នា​ក់ប​រិ​ញ្ញា​ប​ត្រ​រង​ ​ចំនួ​ន ៣០១នាក់,​ ​ថ្នា​ក់ប​រិ​ញ្ញាប​ត្រ​ ចំនួន ២ ៨៤​៨​នា​ក់​, ​ថ្នាក់​បរិ​ញ្ញា​បត្រ​ជាន់​ខ្ព​ស់​ ​ចំនួ​ន ​៦​៦នា​ក់ ​ដែល​ក្នុ​ងចំ​នួននោះ​ ​មាន​និស្សិ​ត​ជានា​រី​ចំនួ​ន​​ ២៤នាក់, ​ថ្នា​ក់​បសុ​វេជ្ជ​ប​ណ្ឌិ​ត ​ចំនួ​ន​ ​៥​៦​នាក់​ មា​ន​និ​ស្សិ​តជា​នា​រី ​២​០នា​ក់​ ​និ​ងថ្នា​ក់​ប​ណ្ឌិត​ ​ចំនួ​ន ​៨​នា​ក់ មា​ន​និ​ស្សិ​តជា​នា​រី ​​១​នាក់​។​ ក្នុ​ង​ចំ​ណោម​និ​ស្សិ​តជ​យ​លា​ភីទាំ​ង​អ​ស់​ មា​ន​និស្សិ​ត​អា​ហា​រូប​ក​រ​ណ៍ចំ​នួន​ ១ ០៧៧​នា​ក់​ ក្នុ​ង​នោះ​មាន​និ​ស្សិត​ជា​នារី​ ​៤​៩​៩នា​ក់​ ​ស្មើ​នឹ​ងជា​ង​ ​៤៦​ភា​គ​រយ​​។

​អ្នកស្រី​ ​ប៊ុន​ ​សៀង អតី​ត​និស្សិ​ត​ដែ​លសិ​ក្សា​នៅ​សាក​​លវិ​ទ្យា​ល័យ​ភូ​មិ​ន្ទ​កសិ​ក​ម្ម ​​នៅ​អំឡុ​ង​ឆ្នាំ​២​០០០ និងប​ច្ចុប្ប​ន្ន​ ជា​អ្នក​ជំនាញ​ក​សិក​ម្ម​នៃក​សិដ្ឋា​ន​ភូមិ​ក​សិក​ម្ម​ធ​ម្ម​ជាតិ ​បាន​ប្រាប់​ថា​ ​កាលពី​ជំនាន់អ្ន​ក​ស្រីសិ​ក្សា ​ចំនួ​នសិ​ស្សជា​ស្រ្តី​ ​ដែល​រៀ​ននៅ​សាលា​ក​សិ​​កម្ម​​​គឺ​មា​នចំ​នួ​នតិ​ចតួច​មែន​ ដោ​យ​ក្នុង​១ថ្នា​ក់​មាន​សិ​ស្សស្រី​ត្រឹ​ម​តែ ​១នា​ក់​ ទៅ​ ២​នា​ក់​ប៉ុណ្ណោះ​។

​អ្ន​ក​ស្រីបា​នប​ញ្ជា​ក់ថា​៖​«​តែប​ច្ចុ​ប្ប​ន្ន​ ខ្ញុំ​សង្កេ​ត​ឃើ​​ញថា ក្រុមកា​រ​ងារ​រប​ស់​ខ្ញុំជា​ស្រ្តី​ ក៏​មិ​ន​ច្រើ​នដែ​រ​ ​តែ​គ្រាន់​​បើជាង​កាល​ជំ​នាន់​ខ្ញុំ​រៀ​ន​។ ​ខ្ញុំ​រើស​រៀ​ន​ក​សិក​ម្ម​ដោយ​សា​រ​តែខ្ញុំ​ស្រ​ឡាញ់​ តែ​អ្ន​កផ្សេ​ងគេ​រៀ​នមុ​ខវិ​ជ្ជា​ផ្សេ​ង​ អាច​ដោ​យសារគេ​ស្រ​ឡា​ញ់មុ​ខវិ​ជ្ជា​នោះ​​ ឬដោយ​សារ​​​គេយ​ល់ថា ​ការ​រៀ​នក​សិ​ក​ម្ម ​​អាចនឹ​​ង​ធ្វើការងា​រ​ហត់​នឿយ​ នៅ​ហា​លថ្ងៃ ​ហាល​ភ្លៀង​ក៏ថា​បា​ន​»​។​

​ប៉ុន្តែ​ទោះជា​យ៉ាង​ណាក៏​ដោ​យ អ្ន​ក​ស្រី ​ប៊ុ​ន ​សៀង​ ​បា​ន​កត់​សម្គា​ល់​ឃើញថា​ កា​រចូ​លរួ​ម​រប​ស់ស្រ្តី​ ក្នុ​ងកា​រអ​នុ​វត្ត​កា​រងា​រក​សិ​កម្ម​​ ​ក៏​មាន​ច្រើ​នមិ​ន​ចា​ញ់បុ​រ​ស​ដែរ ​ព្រោះ​ថា ​ស្រ្តីតែ​ង​មាន​វ​ត្តមា​ន​ជានិ​ច្ច​ ក្នុ​ង​ការ​ជួយ​ជ្រោ​មជ្រែ​ង​កា​រ​ងារ​ កា​រអ​នុវ​ត្ត​ផែ​ន​កា​រក​សិកម្ម គ្រ​ប់ក​ម្រិ​ត ​ជា​ពិ​សេ​ស​ផ្នែ​កដំ​​ណាំសា​ក​វ​ប្បកម្ម​៕