Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

បាត់ខ្លួនសមាជិកនាវិក៣៩នាក់ ក្រោយលិចក្រឡាប់ទូកនេសាទចិននៅសមុទ្រឥណ្ឌា

Media LNN | May 17, 2023
បាត់ខ្លួនសមាជិកនាវិក៣៩នាក់ ក្រោយលិចក្រឡាប់ទូកនេសាទចិននៅសមុទ្រឥណ្ឌា
Clinic narith


សមាជិកនាវិកជិត ៤០នាក់បានបាត់ខ្លួននៅថ្ងៃពុធទី ១៧ ខែឧសភានេះ បន្ទាប់ពីទូកនេសាទចិនបានក្រឡាប់លិចនៅសមុទ្រឥណ្ឌា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃពុធទី ១៧ ឆ្នាំ២០២៣។
ទូរទស្សន៍ CCTV របស់រដ្ឋបានរាយការណ៍ថា កប៉ាល់នេសាទទឹកឆ្ងាយ “Lupeng Yuanyu 028” ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Penglai Jinglu Fishery Co. បានជួបឧប្បត្តិហេតុក្រឡាប់ ខណៈផ្ទុកមនុស្ស ៣៩ នាក់ បាត់ខ្លួនទាំងអស់ ក្នុងនោះរួមមានសមាជិកនាវិកជាជនជាតិចិន ១៧ នាក់ ឥណ្ឌូនេស៊ី ១៧ នាក់ និង ៥ នាក់មកពីហ្វីលីពីន។
CCTV បានរាយការណ៍ថា កិច្ចខិតខំប្រឹងប្រែងទាំងអស់គួរតែត្រូវបានធ្វើឡើងសម្រាប់ការជួយសង្គ្រោះ និងការព្រមានអំពីហានិភ័យសុវត្ថិភាពនឹងត្រូវបានពង្រឹងសម្រាប់ប្រតិបត្តិការនៅដែកទឹកសមុទ្រឆ្ងាយៗ។ មជ្ឈមណ្ឌលស្វែងរក និងជួយសង្គ្រោះតាមសមុទ្ររបស់ប្រទេសចិនបានជូនដំណឹងដល់ប្រទេសពាក់ព័ន្ធអំពីឧបទ្ទវហេតុនេះ ហើយក្រសួងការបរទេសបានប្រាប់ក្រុមបេសកកម្មរបស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលី ស្រីលង្កា ម៉ាល់ឌីវ ឥណ្ឌូនេស៊ី ហ្វីលីពីន និងប្រទេសផ្សេងទៀតដើម្បីសម្របសម្រួលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។ ហើយប្រធានាធិបតីចិនលោក Xi Jinping ក៏បានចេញបញ្ជាផ្ទាល់ឱ្យខិតខំប្រឹងប្រែងនេះផងដែរ៕

7-doanthethaovn-rker26-8-5-40-106