Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអូស្ត្រាលីបានជំរុញឱ្យទីក្រុងកង់បេរ៉ា ស្វែងរកសមាជិកនាវិកទាំង៣៩នាក់បានបាត់ខ្លួននៅលើទូកនេសាទចិន

Media LNN | May 19, 2023
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអូស្ត្រាលីបានជំរុញឱ្យទីក្រុងកង់បេរ៉ា ស្វែងរកសមាជិកនាវិកទាំង៣៩នាក់បានបាត់ខ្លួននៅលើទូកនេសាទចិន
Clinic narith

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអូស្ត្រាលី កាលពីថ្ងៃព្រហស្បតិ៍ទី១៨ ខែឧសភា បានជំរុញឱ្យទីក្រុងកង់បេរ៉ា បង្កើនកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ស្វែងរកសមាជិកនាវិកទាំង៣៩នាក់ បានបាត់ខ្លួននៅលើទូកនេសាទរបស់ចិន ដែលលិចក្នុងមហាសមុទ្ទឥណ្ឌា កាលពីដើមសប្តាហ៍នេះ....។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃពុធទី១៧ ខែឧសភាថា លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) បានស្នើឱ្យខិតខំប្រឹងប្រែង ដើម្បីស្វែងរកនាវិកដែលបាត់ខ្លួន ដែលរួមមានជនជាតិចិន១៧នាក់ ឥណ្ឌូណេស៊ី១៧នាក់ និងប្រាំនាក់មកពីហ្វីលីពីន។ ឯកអគ្គរដ្ឋទូតចិន លោក ហ្សាវ គាន Xiao Qian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «តំបន់កើតហេតុនោះ ស្ថិតនៅក្នុងតំបន់ស្វែងរក និងជួយសង្គ្រោះរបស់អូស្ត្រាលី ដូច្នេះយើងសង្ឃឹមថា សហការីអូស្ត្រាលីរបស់យើង នឹងធ្វើការសម្របសម្រួលជាមួយនាវា ឬកប៉ាល់អន្តរជាតិ ឬបរទេសផ្សេងទៀតនៅជិតតំបន់នោះ ដើម្បីជួយស្វែងរក និងជួយសង្គ្រោះជីវិតមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន»

លោក ហ្សាវ Xiao បានថ្លែងអំណរគុណដល់អាជ្ញាធរអូស្ត្រាលី ដែលបានបញ្ជូនយន្តហោះចំនួន៣គ្រឿង និងនាវាចំនួន៤គ្រឿងទៅកាន់តំបន់នោះ ដែលមានចម្ងាយប្រហែល៥០០០គីឡូម៉ែត្រ ពីឆ្នេរសមុទ្ទភាគខាងលិចរបស់ប្រទេស។ ឯកអគ្គរដ្ឋទូត បានបន្តថា៖ «ខ្ញុំសង្ឃឹមថា[..]កិច្ចខិតខំប្រឹងប្រែងមិនត្រឹមតែបន្ត ប៉ុន្តែក៏នឹងត្រូវបានពង្រឹងផងដែរ»។ ទូក​នេសាទ​ដែល​ក្រឡាប់​នោះ​ត្រូវ​បាន​រក​ឃើញ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ មិន​មាន​អ្នក​នៅ​រស់​ដែលត្រូវបានរកឃើញនៅ​ឡើយ។ ប្រទេស​ចិន​ កំពុង​សហការ​ជាមួយ​ប្រទេស​មួយ​ចំនួន​រួម​មាន៖ ឥណ្ឌូណេស៊ី ស្រីលង្កា និង​ម៉ាល់ឌីវ ក្នុង​បេសកកម្ម​ជួយ​សង្គ្រោះ។ ទូរទស្សន៍ CCTV របស់រដ្ឋចិន បានរាយការណ៍ថា ទូកនេសាទ Lupeng Yuanyu 028 ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Penglai Jinglu Fishery មានមូលដ្ឋាននៅក្នុងខេត្ត Shandong បានលិចកាលពីព្រឹកថ្ងៃអង្គារ។ គេ​នៅមិន​ទាន់​ដឹង​ថា ​ហេតុ​អ្វី​បាន​ជាទូកនេសាទនោះលិច​នៅឡើយ​ទេ​...៕