Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋាភិបាលជប៉ុនបានប្រកាសពីផែនការផ្ដល់យានចម្បាំង ១០០គ្រឿង ជាអំណោយសម្រាប់អ៊ុយក្រែន

Media LNN | May 25, 2023
រដ្ឋាភិបាលជប៉ុនបានប្រកាសពីផែនការផ្ដល់យានចម្បាំង ១០០គ្រឿង ជាអំណោយសម្រាប់អ៊ុយក្រែន
Clinic narith

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃពុធសប្ដាហ៍នេះ បានប្រកាសពីផែនការផ្ដល់យានចម្បាំង ១០០គ្រឿង ជាអំណោយសម្រាប់អ៊ុយក្រែន ខណៈទីក្រុងតូក្យូកំពុងសម្លឹងឃើញការ ផ្ដល់ជំនួយយោធាកាន់តែទូលំទូលាយជាងមុន ដែលកន្លងមកបានបញ្ជូនត្រឹមតែមួក និងអាវការពារដល់ទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣។

 

នៅក្នុងពិធីមួយ រៀបចំឡើងនៅឯក្រសួងការពារជាតិជប៉ុន អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក តូស៊ីរ៉ូ អ៉ីណុ (Toshiro Ino) បានប្រគល់ឯកសារមួយទៅឱ្យឯកអគ្គរដ្ឋទូត អ៊ុយក្រែន លោក សឺជី ក័រសាន់ស្គី (Sergiy Korsunsky) ដោយមានរាយបញ្ជីឈ្មោះយានចម្បាំង៣ប្រភេទ ត្រូវបានបញ្ចូលជាអំណោយសម្រាប់ទីក្រុងកៀវ។ លោក អ៉ីណុ បានគូសបញ្ជាក់បន្ថែមដូច្នេះថា «យើងសង្ឃឹមថាការឈ្លានពាននឹងបញ្ចប់ឆាប់ៗនេះ ហើយជីវភាពរស់នៅប្រចាំថ្ងៃដោយសន្តិភាពនឹងត្រឡប់មកវិញ»។

គួរបញ្ជាក់ថា កញ្ចប់អំណោយថ្មីខាងលើរបស់ជប៉ុន ក៏មានបញ្ចូលផងដែរនូវស្បៀងអាហារ ហើយការសន្យាផ្ដល់យានចម្បាំង ធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអុ គីស៉ីដា នៅក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី នៅឯកិច្ចប្រជុំកំពូល G7 ក្នុងទីក្រុងហ៉ីរ៉ូស៊ីម៉ា កាលថ្ងៃអាទិត្យសប្ដាហ៍មុន។ នៅពេលសង្រ្គាមផ្ទុះឡើង កាលពីឆ្នាំ២០២២ ជប៉ុនបានផ្ដល់ជំនួយជាអាវការពារគ្រាប់ មួក ម៉ាសការពារឧស្ម័ន អាវការពារសារធាតុគ្រោះថ្នាក់ យន្ដហោះដ្រូនខ្នាតតូច និងស្បៀងអាហារ ដោយគិតជា សរុប ទីក្រុងតូក្យូបានផ្ដល់ជំនួយជាង ៧ពាន់លានដុល្លារដល់ទីក្រុងកៀវ និងថែមទាំងបានទទួលយកជនភៀសខ្លួនអ៊ុយក្រែន

24-Cheam-phorn1-Copy-1024x759-43