Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រទេសអ៊ីរ៉ង់ បានបង្ហាញមីស៊ីលផ្លោងប្រភេទថ្មីដែលមានសមត្ថភាព ហោះបានក្នុងរយៈចម្ងាយជាង២០០០គីឡូម៉ែត្រ

Media LNN | May 27, 2023
ប្រទេសអ៊ីរ៉ង់ បានបង្ហាញមីស៊ីលផ្លោងប្រភេទថ្មីដែលមានសមត្ថភាព ហោះបានក្នុងរយៈចម្ងាយជាង២០០០គីឡូម៉ែត្រ
Clinic narith
 

ប្រទេសអ៊ីរ៉ង់ បានបង្ហាញមីស៊ីលផ្លោងប្រភេទថ្មីឈ្មោះថា “Kheibar” ដែលមានសមត្ថភាព ហោះបានក្នុងរយៈចម្ងាយជាង២០០០គីឡូម៉ែត្រនិងផ្ទុកទម្ងន់បាន១.៥តោន។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ IRNA, មីស៊ីលនេះ មិនចំណាយពេលយូរឡើយសម្រាប់ការរៀបចំបាញ់បង្ហោះ ដែលមានន័យថា វាអាចប្រើប្រាស់បានទាំងអាវុធធម្មតា​ និងអាវុធដែលពោរពេញទៅដោយគ្រោះថ្នាក់។

 

រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Mohammad Reza Ashtiani ដែលចូលរួមក្នុងពិធីដាក់បង្ហាញកាលពីថ្ងៃព្រហស្បតិ៍ទី២៥ខែឧសភា បាននិយាយថា មីស៊ីលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ដោយអង្គការឧស្សាហកម្មអវកាសរបស់ខ្លួន (AIO)។

 

 

 

មន្ត្រីខាងលើ ក៏បានកត់សម្គាល់ផងដែរថា មីស៊ីល Kheibar អាចបុកទម្លុះប្រព័ន្ធការពារដែនអាកាសរបស់សត្រូវ ដោយសារតែវាមានបំពាក់ឧបករណ៍គេចពីរ៉ាដា។

 

ស្របពេលជាមួយគ្នានោះ លោក Ashtiani បានចង្អុលបង្ហាញថា ទីក្រុងតេអេរ៉ង់ កំពុងចាត់វិធានការ ដើម្បីបំពាក់ឲ្យកងកម្លាំងប្រដាប់អាវុធនៅក្នុងតំបន់ផ្សេងៗ ជាមួយនឹងយន្តហោះគ្មានមនុស្សបើក និងខែលការពារដែនអាកាស។

 

ដោយឡែក កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន លោក Amirali Hajizadeh ប្រធានកងកម្លាំងការពារអាកាសរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានអះអាងថា ទីក្រុងតេហេរ៉ង់ បានផលិតមីស៊ីល មានល្បឿនលឿនជាងសំឡេង ដែលជាហេតុធ្វើឲ្យ សហរដ្ឋអាមេរិកប្រតិកម្មទាំងខឹងសម្បា។

យ៉ាងណា គេជឿថា នាពេលបច្ចុប្បន្ននេះ មានត្រឹមតែប្រទេសចិន រុស្ស៊ី