Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជា​នាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ​មានទឹកប្រាក់​ជាង​៧.៣៣៤​លាន​ដុល្លារ ក្នុងរយៈពេល​៤ខែ​ដើមឆ្នាំ ២០២៣​នេះ

Media LNN | May 27, 2023
កម្ពុជា​នាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ​មានទឹកប្រាក់​ជាង​៧.៣៣៤​លាន​ដុល្លារ ក្នុងរយៈពេល​៤ខែ​ដើមឆ្នាំ ២០២៣​នេះ
Clinic narith

ភ្នំពេញ ៖ ទំហំទឹកប្រាក់​នាំចេញរបស់​កម្ពុជា​នៅដើមឆ្នាំ ២០២៣​នេះ ឃើញថា​មាន​ការ​ថមថយ​បន្តិច​ធៀបនឹង​ឆ្នាំ២០២២​កន្លងទៅ ជាក់​ស្ដែង​ក្នុង​រយៈ​ពេល​​៤ខែដើមឆ្នាំ២០២៣​នេះ ទំហំ​នៃការ​នាំចេញទំនិញ​របស់​កម្ពុជា​ទៅកាន់ទីផ្សារ​អន្តរជាតិ​មានទឹកប្រាក់​សរុប​ចំនួន​៧.៣៣៤​លាន​ដុល្លារ​អាមេរិក​ ។ នេះ​បើតាម​ប្រសាសន៍​សម្ដេ​ច​អគ្គ​មហាសេនា​បតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ថ្លែង​នៅក្នុង​ពិធី​សំ​ណេះ​​​​​​​សំណាល​ជាមួ​យក​ម្មករ​នៅតំបន់សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់​ភ្នំពេញ​នៅព្រឹកថ្ងៃទី​២៧​ឧសភា​នេះ ។

សម្ដេច​តេជោ​មានប្រសាសន៍​ថា នៅក្នុងខែ​មេសា ឆ្នាំ២០២៣​កន្លងទៅនេះ ការនាំចេញរបស់កម្ពុជា​ទៅកាន់​ទីផ្សារអន្តរជាតិ​មាន​ទឹក​ប្រាក់​​ចំនួន​ ១.៨៤២​លានដុល្លារ​អាមេរិក ដូច្នេះទឹកប្រាក់​នាំចេញ​របស់កម្ពុជា ទាំង​វិស័យកាត់ដេរ ទាំងវិស័យកសិកម្ម​ វិស័យ​ដទៃ​ទៀត​ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយ​នេះ​នៅតែមានការ​កើនឡើង និងត្រូវ​បង្កើន​ទំហំវា​ឱ្យកើនឡើង​បន្តទៀត​ ​។

សម្ដេច​តេជោ​បន្ថែមថា ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម ការ​កែច្នៃ​នៅនឹងកន្លែង យើងនឹងទទួលផល​កាន់តែ​ច្រើន​ទៅលើ​តម្លៃបន្ថែម​សម្រាប់កំលាំង​ពលកម្ម​នៅក្នុងប្រទេស​កម្ពុជា​រួមទាំង​តម្លៃបន្ថែម​សម្រាប់កសិករ​របស់​​យើង​ផងដែរ ។ យើងក៏ត្រូ​វរួមគ្នា​ ដោយ​មិន​អាច​​មានតែផ្នែក​ណា​ធ្វើតែម្នាក់ឯងនោះទឹ គឺត្រូវ​រួមគ្នា​ធ្វើ ។

បើតាម​របាយការណ៍​របស់អគ្គនាយកដ្ឋានគយ​និងរដ្ឋាករកម្ពុជា​បានឱ្យដឹងថា ក្នុងរយៈពេល​៤ខែ​ដើមឆ្នាំ ២០២៣​នេះ ការ​នាំ​ចេញ​របស់​កម្ពុជា​ធ្លាក់ចុះ​ប្រមាណ៥ភាគរយ​ធៀបនឹង​រយៈ​ពេល​កាលពីឆ្នាំ២០២២ ប៉ុន្តែបើ​តាមមន្ត្រី​ជាន់ខ្ពស់​នៃក្រសួងពាណិជ្ជកម្ម​វិញថា​ការនាំ​ចេញធ្លាក់ចុះ​បន្តិចបន្តួច​នៅដើម​ឆ្នាំ មិនអាច​វាយតម្លៃ​បានថា​ការ​នាំចេញ​ប្រចាំឆ្នាំ ​នឹងធ្លាក់ចុះនោះទេ ជួល​កាល​ការ​បញ្ជា​ទិញ​​នៅដើមឆ្នាំមានតិច​ តែកា​របញ្ជាទិញ​នៅពាក់កណ្ដាលឆ្នាំឬ​នៅចុងឆ្នាំ​ស្រាប់តែមានការកើនឡើង​វិញក៏ថា​បានដែរ ៕