Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អ៊ុយក្រែន បានថ្លែងអំណរគុណចំពោះជំនួយមនុស្សធម៌របស់កម្ពុជាក្នុងការបណ្តុះបណ្តាលអ្នកដោះមីនរបស់អ៊ុយក្រែន នាដើមឆ្នាំនេះ

Media LNN | May 30, 2023
អ៊ុយក្រែន បានថ្លែងអំណរគុណចំពោះជំនួយមនុស្សធម៌របស់កម្ពុជាក្នុងការបណ្តុះបណ្តាលអ្នកដោះមីនរបស់អ៊ុយក្រែន នាដើមឆ្នាំនេះ
Clinic narith

រាជធានីភ្នំពេញ៖ ឯកឧត្ដម វ៉ូឡូឌីមៀ ហៀលលិនស្តី (VOLODYMYR ZELENSKYY) ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនបានថ្លែងអំណរគុណចំពោះជំនួយមនុស្សធម៌របស់កម្ពុជាក្នុងការបណ្តុះបណ្តាលអ្នកដោះមីនរបស់អ៊ុយក្រែន នាដើមឆ្នាំនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ការថ្លែងអំណរគុណនេះបានធ្វើឡើងក្នុងជំនួបសន្ទនាតាមប្រព័ន្ធទូរសព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។ 

ក្នុងកិច្ចសន្ទនានោះ ឯកឧត្តមប្រធានាធិបតីបានរំលឹកសាជាថ្មី និងថ្លែងនូវអំណរអរគុណយ៉ាង ជ្រាលជ្រៅបំផុតចំពោះកម្ពុជាដែលបានគាំទ្រ និងបានចូលជាសហស្ថាបនិកសេចក្តីសម្រេចចិត្ត របស់មហាសន្និបាតអង្គការសហប្រជាជាតិ និងជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែន។

ឯកឧត្តមបានកោតសរសើរចំពោះជោគជ័យរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដែលបានអនុញ្ញាតឱ្យមានការចុះហត្ថលេខារបស់អ៊ុយក្រែនលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) នៅរាជធានីភ្នំពេញ និងការគាំទ្ររបស់កម្ពុជាចំពោះសំណើរបស់អ៊ុយក្រែនសុំចូលជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ានផងដែរ។

យ៉ាងណាមិញ សម្តេច ហ៊ុន សែន មានសេចក្ដីសោមនស្សរីករាយដែលបានជួបសន្ទនាតាមប្រព័ន្ធទូរសព្ទជាលើកទី២ ជាមួយឯកឧត្ដម វ៉ូឡូឌីមៀ ហ្វែលលិនស្គី និងបានសង្កត់ធ្ងន់អំពីសារសំខាន់នៃការស្វែងរកកិច្ចសន្ទនាតាមមធ្យោបាយជាក់ស្ដែងដើម្បីបញ្ចប់សង្គ្រាម និងទុក្ខវេទនារបស់ប្រជាជនអ៊ុយក្រែន។ សម្តេចតេជោបានគូសបញ្ជាក់ពីគោលជំហរជាគោលការណ៍របស់ កម្ពុជាចំពោះមុខសង្គ្រាមនៅអ៊ុយក្រែន។ កម្ពុជាគោរព និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អ៊ុយក្រែន សម្ដេចតេជោបានស្វាគមន៍ និងអបអរសាទរការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) របស់អ៊ុយក្រែន។ សម្តេចតេជោ បានបញ្ជាក់សាជាថ្មីពីការបន្តគាំទ្រសំណើរបស់អ៊ុយក្រែន ចូលជាដៃគូ សន្ទនាតាមវិស័យរបស់អាស៊ានផងដែរ ហើយបានជូនពរបវរជូនប្រជាជនអ៊ុយក្រែន។

ឯកឧត្តមប្រធានាធិបតីបានថ្លែងអំណរគុណជូនសម្តេចចំពោះជំនួបតាមទូរសព្ទដ៏រាក់ទាក់នេះ ហើយបានសម្តែងនូវអំណរសាទរយ៉ាងកក់ក្ដៅជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយឯកឧត្តមបានជូនពររាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទទួលបានសន្តិភាព និងវិបុលភាពជានិរន្តរ៍៕

 

 

ដើម្បីទទួលបានព័ត៌មានថ្មីៗរហ័សទា