Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចិន បានបញ្ជូនយានអវកាសស៊ីវិលលើកដំបូងរបស់ខ្លួនចូលទៅក្នុងគន្លងតារាវិថីនៅព្រឹកថ្ងៃអង្គារនេះ

Media LNN | May 30, 2023
ចិន បានបញ្ជូនយានអវកាសស៊ីវិលលើកដំបូងរបស់ខ្លួនចូលទៅក្នុងគន្លងតារាវិថីនៅព្រឹកថ្ងៃអង្គារនេះ
Clinic narith

ចិន៖ យោងតាមទីភ្នាក់ងារអាកាវកាសចិន(CMSA) យានអវកាស Shenzhou-16 របស់ប្រទេសចិន ដែលមានអវកាសយានិក ៣នាក់ បានហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅក្នុងប្រទេសចិន ភាគពាយ័ព្យនៅព្រឹកថ្ងៃអង្គារនេះ។  

ប្រទេសចិន បានបញ្ជូនយានអវកាសស៊ីវិលលើកដំបូងរបស់ខ្លួនចូលទៅក្នុងគន្លងតារាវិថីនៅព្រឹកថ្ងៃអង្គារនេះ ខណៈខ្លួនបានបាញ់បង្ហោះបេសកកម្មយានអវកាស Shenzhou-16 ចូលទៅក្នុងស្ថានីយអវកាសរបស់ខ្លួន ជាលើកទី២ក្នុងការប្ដូរវេនអវកាសយានិកនៅក្នុងគន្លងតារាវិថី ដែលក្លាយជាជំហានថ្មីមួយទៀតឆ្ពោះទៅរកកម្មវិធីអវកាសប្រកបដោយមហិច្ឆតារបស់ប្រទេសនេះ។ 

អវកាសយានិកចិនទាំង៣នាក់ នោះ មាន លោក ជីង ហៃផេង ( Jing Haipeng) លោក ជូ យ៉ាងជូ  (Zhu Yangzhu) និងលោក គួយ ហៃចាវ (Gui Haichao) ជាក្រុមអវកាសយានិកនៅលើយានអវកាស Shenzhou-16 ក្នុងនោះ លោក ជីង បម្រើការជាមេបញ្ជាការបេសកកម្ម លោក ជូ ជាវិស្វករហោះហើរអវកាស និងលោក គួយ ជាអ្នកជំនាញគ្របគ្រងប្រតិបត្តិការ។

អ្នកទាំង៣នឹងស្នាក់នៅ និងធ្វើការនៅក្នុងស្ថានីយអវកាសចិន ប្រហែល៥ខែ ហើយនឹងស្នាក់នៅមួយរយៈខ្លីជាមួយសមាជិកអវកាសយានិក Shenzhou-15 ៣នាក់ ដែលកំពុងរៀបចំធ្វើដំណើរត្រឡប់មកផែនដីវិញ៕