Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចិនបញ្ជូនអវកាសយានិកបុរស៣នាក់ទៅកាន់ទីអវកាសកាលពីថ្ងៃអង្គារដោយជោគជ័យ

Media LNN | May 31, 2023
ចិនបញ្ជូនអវកាសយានិកបុរស៣នាក់ទៅកាន់ទីអវកាសកាលពីថ្ងៃអង្គារដោយជោគជ័យ
Clinic narith

ចិនបញ្ជូនអវកាសយានិកបុរសចំនួន៣នាក់ទៅកាន់ទីអវកាសនៅថ្ងៃអង្គារទី ៣០ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងបេសកកម្មវិទ្យាសាស្រ្តដំបូងឆ្នាំ២០២៣ក្នុងស្ថានីយអវកាសចិន Tiangong បានដោយជោគជ័យ។
យោងតាមទីភ្នាក់ងារអវកាសចិន Manned Space Agency យានអវកាសShenzhou-16 នឹងត្រូវបានបាញ់ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅភាគពាយ័ព្យប្រទេសចិន នៅថ្ងៃអង្គារ វេលាម៉ោង ៩ និង៣១នាទីព្រឹក ម៉ោងក្នុងស្រុកទៅកាន់ស្ថានីយអវកាស Tiangong តាមការគ្រោងទុកដោយជោគជ័យ។ អ្នកនាំពាក្យរបស់ទីភ្នាក់ងារអវកាសបានប្រាប់អ្នកយកព័ត៌មានថា លោក Gui ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Beijing University of Aeronautics and Astronautics នឹង “ទទួលខុសត្រូវជាចម្បងសម្រាប់ប្រតិបត្តិការនៅលើគន្លងនៃបន្ទុកពិសោធន៍វិទ្យាសាស្ត្រអវកាស”។ អវកាសយានិកដែលត្រូវបានបាញ់បញ្ជូនទៅ ទាំងអស់ គឺសុទ្ធតែជាជនជាតិចិនមកពីកងទ័ពរំដោះប្រជាជន។
ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា ស្ថានីយ៍នេះផ្ទុកនូវឧបករណ៍វិទ្យាសាស្ត្រទំនើបៗជាច្រើន ដែលរួមមាន “ប្រព័ន្ធនាឡិកាអាតូមត្រជាក់ដែលមានមូលដ្ឋានលើលំហដំបូងបង្អស់របស់ពិភពលោក” ។ អវកាសយានិកដែលនឹងបញ្ជូនទៅ នឹងធ្វើការពិសោធន៍វិទ្យាសាស្ត្រ និងជួយសាកល្បងបច្ចេកវិទ្យាថ្មីៗ។
Tiangong ត្រូវបានគេរំពឹងថានឹងស្ថិតនៅក្នុងគន្លងផែនដីទាបនៅចម្ងាយចន្លោះពី ៤០០ ទៅ ៤៥០ គីឡូម៉ែត្រ ពីលើភពផែនដីយ៉ាងហោចណាស់ ១០ ឆ្នាំ ដោយសម្រេចបាននូវមហិច្ឆតាមួយដើម្បីរក្សាវត្តមានរបស់មនុស្សរយៈពេលយូរនៅក្នុងលំហ។ ចិនបានបញ្ចប់ការសាងសង់ស្ថានីយអវកាសទីបី និងអចិន្ត្រៃយ៍របស់ខ្លួន ឈ្មោះ Tiangong នេះកាលពីឆ្នាំមុន។ ម៉ូឌុលចុងក្រោយនៃ Tiangong រាងអក្សរ T ដែលមានន័យថា "វិមានសួគ៌" បានចូលចតដោយជោគជ័យជាមួយនឹងរចនាសម្ព័ន្ធស្នូលនៅក្នុងខែវិច្ឆិកា៕