Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អបអរសាទរ! ​កម្ពុជា​ឈ្នះ​មេដាយ​មាស​២​គ្រឿង​ទៀតនៅព្រឹកនេះ

Media LNN | Jun 06, 2023
អបអរសាទរ! ​កម្ពុជា​ឈ្នះ​មេដាយ​មាស​២​គ្រឿង​ទៀតនៅព្រឹកនេះ
Clinic narith

មេដាយ​មាស​ទី​១ រក​បាន​ដោយ​កីឡាការិនី​ពិការ​រត់​ប្រណាំង យិន សូត សម្រាប់​វិញ្ញាសា​រត់​ចម្ងាយ​​៤០០​ម៉ែត្រ។ យិន សូត ធ្វើ​បាន​ថិរវេលា​២.៥៦.៧៤០​នាទី​ដើម្បី​ទទួល​បាន​មេដាយ​មាស ខណៈ​មេដាយ​ប្រាក់​បាន​ទៅ​កីឡាការិនី​វៀតណាម Nguyeen  Kim Xuyen ធ្វើ​បាន​ថិរវេលា​៣.០៥.៤៦០​នាទី។

​មេដាយ​មាស​ទី​២​រក​បាន​ដោយ​កីឡាការិនីពិការ​រត់​ប្រណាំង​ ងួន រតនា សម្រាប់​វិញ្ញាសា​រត់​ចម្ងាយ​១៥០០​ម៉ែត្រ។ នេះ​ជា​ការការពារ​មេដាយ​មាស​រត់​ចម្ងាយ​​១៥០០​ម៉ែត្រ​បាន​សម្រេច​សម្រាប់​កីឡាការិនីពិការ​ ងួន រតនា បន្ទាប់​ពី​បាន​ឈ្នះ​លើកទី​១​នៅ​ក្នុង​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១១ ឆ្នាំ​២០២២ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។រហូត​ដល់​ពេល​នេះ កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ទទួល​បាន​មេដាយ​មាស​៥​គ្រឿង​ហើយ​គឺ​​​ក្រុម​កីឡា​ការិនី​បាល់បោះ​រទេះ១​គ្រឿង​សម្រាប់​វិញ្ញាសា​៣​ទល់​៣, កីឡាការិនី វ៉ិត ចន្ថា រក​បាន​២​គ្រឿង​សម្រាប់​វិញ្ញាសា​លោត​ចម្ងាយ និង​រត់​ចម្ងាយ​៤០០​ម៉ែត្រ, កីឡាការិនី យិន សូត រក​បាន​១គ្រឿង​សម្រាប់​វិញ្ញាសា​រត់​ចម្ងាយ​៤០០​ម៉ែត្រ និង​កីឡាការិនី​ ងួន រតនា រក​បាន​១​គ្រឿង​សម្រាប់​វិញ្ញាសា​រត់​ចម្ងាយ​១៥០០​ម៉ែត្រ៕