Alynana Media Cambodia
Icon Collap
clinic narit

ឆៃថាវ ជាបន្លែអាចកែច្នៃធ្វើមុខម្ហូបច្រើនយ៉ាង និងផ្តល់វិតាមីន ,សារជាតិច្រើនមុខ

Media LNN | Jun 13, 2023
ឆៃថាវ ជាបន្លែអាចកែច្នៃធ្វើមុខម្ហូបច្រើនយ៉ាង និងផ្តល់វិតាមីន ,សារជាតិច្រើនមុខ
Clinic narith

 

ឆៃថាវ-Turnip  ឬ ដែល មានឈ្មោះតាមវិទ្យាសាស្ត្រថា Brassica rapa L ជារុក្ខជាតិ ដែលត្រូវបានគេដាំនៅតាមជាយក្រុង ទីជនបទ ស្រុកស្រែ ចម្ការ សម្រាប់ធ្វើជាបន្លែ។   photo_2023-06-12_08-39-29-11

វាមានប្រភពដើម មកពីអឺរ៉ុប អារ៉ាប៊ី និងអាហ្វ្រិកខាងជើង ពិសេសនៅតំបន់សមុទ្រមេឌីទែរ៉ាណេ។

លក្ខណៈជីវសាស្ត្រ៖ មើមឆៅមានក្លិនឆួល។ ចាប់មានផ្កានៅឆ្នាំទីពីរ។ 

លក្ខណៈអេកូឡូស៊ី៖ ដុះនៅក្នុងតំបន់ត្រជាក់បង្គួរ និងក្តៅមធ្យម។

*ការប្រើប្រាស់៖ 

-ជាបន្លែ៖ មើមស្រស់យកធ្វើជាជ្រក់ ជាបន្លែសម្រាប់សម្លស្ងោរ និងយកធ្វើជាឆៃប៉ូវ ទុកបរិភោគបានយូរថ្ងៃ។

-ជាឱសថ៖ ពិសារមើមធ្វើឱ្យដឹងរសជាតិឡើងវិញ។photo_2023-06-12_07-46-59-18

 រុក្ខជាតិប្រភេទនេះមានវីតាមីន C និង ក្រុមវីតាមីន B។ មើមស្រស់មានកាឡូរីតិច តែសម្បូរជាតិសរសៃ (fiber) ប៉ូតាស្យូម និងសារធាតុផ្សេងទៀត ដែលអាចប្រឆាំងជំងឺមហារីក៕