Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រធានាធិប​តីតួកគី ​ប្តេជ្ញា​កាត់​បន្ថយ​អតិផរណា​ឱ្យ​នៅ​ត្រឹមតែ​លេខ ១ ​ខ្ទង់​ ប្រាក់

Media LNN | Jun 19, 2023
ប្រធានាធិប​តីតួកគី ​ប្តេជ្ញា​កាត់​បន្ថយ​អតិផរណា​ឱ្យ​នៅ​ត្រឹមតែ​លេខ ១ ​ខ្ទង់​ ប្រាក់
Clinic narith

លោក​ប្រធានាធិបតី​តួកគី លោក រ៉េសិប​ តៃយីប អេរ​ដូហ្គែន បាន​និយាយ​កាលពី​ថ្ងៃសៅរ៍​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ផ្តោត​លើ​ការ​កាត់បន្ថយ​អតិផរណា​ឱ្យ​មក​នៅ​ត្រឹម​លេខ​ ១ ខ្ទង់​ ពី​ជិត ៤០​ % នា​ពេល​បច្ចុប្បន្ន​។0a3b05d9751d289d63469106608eb42a-175

លោក​អេរដូហ្គែន បាន​ប្រាប់ក្រុម​​អ្នក​នាំ​ចេញ​តួកគី ក្នុង​អំឡុង​ពេលកិច្ច​ប្រជុំនៃ​សភា​អ្នក​នាំ​ចេញ​តួកគី ​ក្នុង​ទីក្រុងអ៊ីស្តង់​ប៊ុលថា៖«​ភាព​មិនច្បាស់​លាស់​នៃ​ពេលវេលា​បោះឆ្នោត​ឥឡូវនេះ​ បាន​ចប់​ហើយ។ ​ដៃរបស់​យើង​កាន់តែ​រឹងមាំ»។

លោក បាន​និយាយថា៖«​យើងនឹង​កាត់​បន្ថយ​អតិផរណា ដែល​ជាបញ្ហា​ឈឺក្បាល​សម្រាប់​ពិភព​លោក​ផងដែរ ​ឱ្យ​មក​នៅ​ត្រឹម​លេខ ១ខ្ទង់... ភាព​ជា​អ្នកដឹកនាំ​សេដ្ឋកិច្ចថ្មី​របស់​យើង នឹង​ផ្តល់​អាទិភាព​ដល់​បញ្ហានេះ​»។

យោងតាមទិន្នន័យផ្លូវការ បានឱ្យដឹងថា អតិផរណាប្រចាំឆ្នាំរបស់តួកគី បានធ្លាក់ចុះដល់​ ៣៩,​៥៩ % នៅក្នុង​ខែ ឧសភា បន្ទាប់ពីឡើងដល់កម្រិតខ្ពស់រយៈពេល ២៤​ឆ្នាំនៃ ៨៥,​៥១​ % នៅក្នុងខែតុលា ឆ្នាំមុន។

លោក​អេរដូហ្គែន បាន​តែងតាំង​លោក​ Mehmet Simsek ជា​រដ្ឋមន្ត្រី​រតនាគារ និង​ហិរញ្ញវត្ថុ​ បន្ទាប់ពី​បាន​ឈ្នះ​ការ​បោះឆ្នោត​ជា​ប្រវត្តិ​សាស្ត្រ​​កាល​ពីខែ​ឧសភា។ រដ្ឋមន្ត្រី​ថ្មី​រូបនេះ បាន​និយាយ​ព្រលយ​ពាក្យ​ទៅ​ដល់​ការ​វិល​ត្រឡប់​ទៅ​កាន់​គោល​នយោបាយ​គ្រិស្ត​អូស្សូ​ដក់ ក្នុង​នោះ​មាន​ការដំឡើង​អត្រា​ការ​ប្រាក់​ផងដែរ​៕