Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រុស្ស៊ី ថា ប្រតិបត្តិការកម្ចាត់កងទ័ព អ៊ុយក្រែន ត្រូវបានបញ្ចប់

Media LNN | Jun 19, 2023
រុស្ស៊ី ថា ប្រតិបត្តិការកម្ចាត់កងទ័ព អ៊ុយក្រែន ត្រូវបានបញ្ចប់
Clinic narith

 

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រតិបត្តិការរបស់រុស្ស៊ីក្នុងការកម្ចាត់កងទ័ពអ៊ុយក្រែនត្រូវបានបញ្ចប់ហើយ ដោយសារតែការប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច ពីសំណាក់រដ្ឋាភិបាលទីក្រុងកៀវ កាន់តែតិចទៅៗ ។photo_2023-06-15_09-12-44-4

លោក Peskov បានប្រាប់ទូរទស្សន៍រុស្ស៊ី RT Arabic ថា “អ៊ុយក្រែនមានកម្លាំងយោធាយ៉ាងខ្លាំងក្លា នៅពេលដែលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការសឹក ប៉ុន្តែកិច្ចការកម្ចាត់យោធានេះ ត្រូវបានបញ្ចប់ជាចម្បងក្រោមផែនការដែលដាក់ចេញដោយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ដោយសារតែនៅពេលនេះ យើងឃើញស្រាប់ហើយ អ៊ុយក្រែនកំពុងប្រើប្រាស់អាវុធក្នុងកម្រិតតិចមែនទែន ។

ដោយឡែក ពាក់ព័ន្ធនឹងប្រធានបទនៃកិច្ចចរចារកសន្តិភាពវិញ លោក Peskov បាននិយាយថា រុស្ស៊ីមិនអាចទទួលយកបាននោះទេ ប្រសិនបើគំនិតផ្តួចផ្តើមសន្តិភាពដែលអ៊ុយក្រែនដាក់ចេញមកមានលក្ខណៈផ្សេងៗគ្នា និងមិនទាក់ទងទៅនឹងជំហររបស់រុស្ស៊ី ប៉ុន្តែទោះជាយ៉ាងណា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ការសន្ទនាណាមួយជាមួយទីក្រុងកៀវ ។230512001132-01-solar-panels-china-052422-file-restricted-7

គួរបញ្ជាក់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់មេដឹកនាំអាហ្វ្រិកជាច្រើនរូបទៅកាន់អ៊ុយក្រែនកាលពីថ្ងៃសុក្រសប្ដាហ៍មុន, ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានរំលឹកឡើងវិញថា ប្រទេសរបស់លោកនឹងមិនពិភាក្សាអំពីការបញ្ចប់ជម្លោះនេះនោះទេ រហូតទាល់តែរុស្ស៊ីដកទ័ពចេញពីព្រំដែនរបស់អ៊ុយក្រែន ៕