Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អ៊ីរ៉ង់ និង​អារ៉ាប៊ី​ សាអ៊ូឌីត បន្ត​បោះជំហានទៅរក​ការ​ផ្សះផ្សា​គ្នា​ឡើង​វិញ​ ក្រោយពីបាក់បែក​រយៈពេល​ ៧​ ឆ្នាំ​

Media LNN | Jun 19, 2023
អ៊ីរ៉ង់ និង​អារ៉ាប៊ី​ សាអ៊ូឌីត បន្ត​បោះជំហានទៅរក​ការ​ផ្សះផ្សា​គ្នា​ឡើង​វិញ​ ក្រោយពីបាក់បែក​រយៈពេល​ ៧​ ឆ្នាំ​
Clinic narith

ប្រទេស​អ៊ីរ៉ង់ និង​អារ៉ាប៊ី​ សាអ៊ូឌីត បាន​បោះជំហាន​មួយ​បន្ថែមទៀត​កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ភា្ជប់​ការ​ផ្សះផ្សា​របស់​ពួក​គេ ខណៈ​ដែល​អ្នកការទូត​កំពូល​របស់​ទីក្រុង​រីយ៉ាដ បាន​ធ្វើទស្សនកិច្ចដ៏សំខាន់​មួយ​ទៅកាន់​សាធារណ​រដ្ឋ​អ៊ីស្លាម ក្រោយ​​ពីមាន​ការបែកបាក់​អស់​រយៈ​ពេល​ ៧ ​ឆ្នាំ​។71e40801946a758b5ec25903276459a3-17

លោក​រដ្ឋមន្ត្រីការ​បរទេស​អារ៉ាប៊ី​សាអ៊ូឌីត Faisal bin Farhan ​បាន​ធ្វើ​ការ​ពិភាក្សា​មួយ​សមភាគី​អ៊ីរ៉ង់​លោក​ Hossein Amir-Abdollahian ដោយ​ផ្តោត​ទៅលើ​សន្តិសុខ​ក្នុង​តំបន់​។

ក្រោយ​មក លោក​បាន​ជួប​ពិភាក្សា​ជួយ​លោក​ប្រធានាធិបតី ​អ៊ីប្រាហ៊ីម​ រ៉ៃស៊ី​ និង​បាន​គ្រោង​អញ្ជើញ​លោក​ទៅ​ទស្សន​កិច្ច​ព្រះរាជា​ណា​ចក្រនេះនៅពេលឆាប់ៗនេះ​​។

មហា​អំណាច​មូស្លីម​និកាយ​ស៊ុននី អារ៉ាប៊ី​សាអ៊ូឌីត ​បាន​ផ្តាច់​ទំនាក់​ទំនង​ជា​មួយ​អ៊ីរ៉ង់ដែលដឹកនាំដោយនិកាយ ស៊ីអ៊ីតក្នុងឆ្នាំ ២០១៦​ បន្ទាប់​ពីស្ថានទូត​របស់​ខ្លួននៅ​ទីក្រុង​តេអេរ៉ង់ និង​ស្ថានកុង​ស៊ុលក្នុង​ទីក្រុង​ Mashhad ភាគពាយ័ព្យ​ ត្រូវ​បាន​វាយ​ប្រហារ​អំឡុង​ពេលតវ៉ាជុំវិញ​ការ​ប្រហារជីវិត​របស់​បព្វជិត​និកាយ​ស៊ីអ៊ីត​របស់​ទី​ក្រុងរី យ៉ាដ ​លោក Nimr al-Nimr។

ប៉ុន្តែ​ប្រទេស​ទាំង២ បាន​ព្រមព្រៀង​គ្នា​កាល​ពី​ខែមីនា ដើម្បី​កែលម្អ​ទំនាក់ទំនង និង​បើកស្ថាន​ទូតរៀងៗ​ខ្លួន​ឡើងវិញ នៅក្នុង​កិច្ច​ព្រមព្រៀង​ដែល​សម្រប​សម្រួល​ដោយ​ចិន បាន​ផ្លាស់​ប្តូរទំនាក់ទំនង​ក្នុង​តំបន់​។

 

ព្រះអង្គម្ចាស់ Faisal បាន​មាន​ព្រះបន្ទូល​ថា នៅថ្ងៃទី ៦​ ខែ​មិថុនា អ៊ីរ៉ង់ បាន​បើក​ស្ថានទូត និង​ស្ថាន​កុង​ស៊ុល​របស់​ខ្លួននៅ​អារ៉ាប៊ី​សាអ៊ូឌីត​ឡើងវិញ​ ហើយ​ព្រះរាជា​ណាចក្រ​ ត្រូវ​បាន​គេរំពឹងថា ​នឹង​បើក​បេសកកម្ម​ការ​ទូតរបស់ខ្លួន​នៅទី​ក្រុង​តេអេរ៉ង់ឡើងវិញ​«ក្នុង​ពេល​ឆាប់ៗនេះ​»៕